កីឡា
Pep Guardiola ថា កុងត្រាសល់ជាង១ឆ្នាំជាមួយ Man City មានរយៈពេលវែង
អ្នកចាត់ការក្លិប Man City លោក Pep Guardiola នៅសល់កុងត្រារយៈពេល១ឆ្នាំកន្លះទៀត ក្នុងការដឹកនាំក្រុមនៅទីក្រុង Manchester មួយនេះ ប៉ុន្តែលោកបានចាត់ទុកជារយៈពេលវែងដែលលោកត្រូវធ្វើការសម្រេចចិត្តពីអនាគតនៅចុងឆ្នាំនេះ។

លោក Pep Guardiola បានមើលឃើញគូប្រជែងក្នុងលីគ Premier Legue លោក Jurgen Klopp ប្រកាសពីការចាកចេញរបស់ពីក្លិប Liverpool កាលពីសប្តាហ៍មុន ក្នុងនោះលោកមិនបានទាន់បង្ហាញចំណាប់អារម្មណ៍អ្វីឡើយ។
លោក Pep Guardiola បាននិយាយថា៖«ធម្មតាការសម្រេចចិត្តគឺលឿន។ យើងមិនអាចកំណត់បានទេថា រយៈពេល៨ឆ្នាំគឺជាពេលវេលាច្រើន។ នៅឆ្នាំក្រោយជារដូវកាលទី៩ ដូច្នេះវានៅសល់ពេលវេលាច្រើនទៀត។ ឥឡូវនេះខ្ញុំពិតជាមានអារម្មណ៍ល្អដូចអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុន តែបាល់ទាត់បានផ្លាស់ប្តូរច្រើន។ ខ្ញុំយល់ឃើញថា ពេលអ្នកនៅសល់កុងត្រារយៈពេលមួយឆ្នាំកន្លះគឺច្រើនណាស់»។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំ Pep Guardiola បានចូលដឹកនាំក្រុម Manchester City កាលពីឆ្នាំ២០១៦ ដោយបានជួយក្លិបឈ្នះពានរង្វាន់ UEFA Champion League, UEFA Super Cup និង FIFA Club World Cup លើកដំបូងក្នុងប្រវិត្តសាស្រ្តរបស់ក្លិប។
លោក Pep Guardiola បានបន្ថែមថា ៖«អ្នកត្រូវនាំយកថាមពលដាក់ខ្លួនជារៀងរាល់ថ្ងៃជាមួយនឹងអ្វីដែលអ្នករស់នៅក្នុងជីវិត។ នោះហើយជាអ្វីដែលខ្ញុំកំពុងធ្វើ។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថាមួយឆ្នាំកន្លះគឺជាពេលវេលាដ៏វែង»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?