កីឡា
អ្នកប៉ះសេឆ្នើមប្រចាំក្លិប៦ក្នុងលីគបាល់ទះកំពូលកម្ពុជា
កីឡាករប៉ះសេជាអ្នកចែកបាល់ឲ្យកីឡាករស្មាត់វ៉ៃផ្តាច់ត្រូវមានភាពឆ្លាតវៃក្នុងលើកបាល់ឲ្យស្មាត់ស្តាំ ឆ្វេង ឬកណ្តាលដើម្បីផ្តាច់។ អ្នកប៉ះសេត្រូវការជំនាញ បច្ចេកទេស កល់ល្បិច និងល្បឿនលឿន។
លីគបាល់ទះកំពូលកម្ពុជា (តេជោលីគ) បានឈានដល់ជុំទី២ បន្ទាប់ពីដំណើរការប្រកួតជុំទី១ចប់។ ថ្ងៃសារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកអ្នកប៉ះសេប្រចាំក្រុមទាំង៦ដែលកំពុងប្រកួតក្នុងជុំទី២តេជោលីគ។ ក្នុងចំណោមកីឡាករទាំង៦នាក់នេះ អាចមានម្នាក់ឈ្នះពានរង្វាន់ឯកតជនគឺអ្នកប៉ះឆ្នើមប្រចាំព្រឹត្តិការណ៍តេជោលីគ។
កីឡាករ ត្រឹង ឌឹកហាញ់ (លេខ២០) របស់ក្រសួងមហាផ្ទៃ
កីឡាករវៀតណាម ត្រឹង ឌឹកហាញ់ កើតឆ្នាំ១៩៩៥ កម្ពស់១.៨៨ ទម្ងន់៨០គីឡូក្រាម មានបទពិសោធច្រើនទាំងក្លិប និងក្រុមបាល់ទះជម្រើសជាតិវៀតណាម។ រូបគេមានបទពិសោធលេងនៅលីគបាល់ទះវៀតណាម កីឡាស៊ីហ្គេម និងពានរង្វាន់ផ្សេងៗទៀតជាមួយជម្រើសជាតិវៀតណាម។ ពេលនេះ រូបគេជាតួសំខាន់ម្នាក់ប្រចាំក្រុមបាល់ទះក្រសួងមហាផ្ទៃ។
កីឡាករ ហួត សុភា (លេខ១២) ជាប្រធានកងពលធំអន្តរាគមន៍លេខ៣
កីឡាករ ហួត សុភា អាចត្រូវបានចាត់ទុកជាកីឡាករអាយុច្រើនជាងគេប្រចាំព្រឹត្តិការណ៍បាល់ទះតេជោលីគរដូវកាលដំបូងនេះ។ លោកបានលេងបាល់ទះឲ្យក្រុមកងពលធំអន្តរាគមន៍លេខ៣រាប់ឆ្នាំមកហើយ និងត្រូវបានគេហៅថា អ្នកប៉ះសេ៧ជំនាន់។ ទោះបីជាអាយុច្រើនបន្តិច ប៉ុន្តែលោកនៅតែជាកីឡាករគ្រប់គ្រងស្ថានការប្រកួតដ៏សំខាន់របស់ក្រុមបញ្ជាការដ្ឋានអន្តរាគមន៍លេខ៣។
កីឡាករ ឡាង រាសីកែវ (លេខ១៩) ជាប្រធានក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កីឡាករ ឡាង រាសីកែវ កើតឆ្នាំ១៩៩៧ កម្ពស់១.៨០ម៉ែត្រ ទម្ងន់៧៤គីឡូក្រាម បានដើរតួនាទីយ៉ាងសំខាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបគេមានពិសោធច្រើនសម្រាប់ការប្រកួតក្នុងស្រុក ប៉ុន្តែមិនសូវមានបទពិសោធច្រើនលើឆាកអន្តរជាតិទេ។
កីឡាករ ហុង ផារ័ត្ន (លេខ១៧) ជាប្រធានក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
កើតឆ្នាំ១៩៩៦ កម្ពស់១.៧៥ម៉ែត្រ ទម្ងន់៦០គីឡូក្រាម ផារ័ត្ន ជាអ្នកប៉ះសេដ៏មានប្រសិទ្ធភាពឲ្យស្មាត់ ឌី លីដា ផ្តាច់ ដែលបានជួយក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ក្លាយជាក្រុមខេត្តតែមួយគត់បានឡើងជុំទី២។ ទោះបីជាយ៉ាងណា រូបគេមានបទពិសោធច្រើនតែក្នុងស្រុកប៉ុណ្ណោះ។
កីឡាករ Dior Zulfiri (លេខ១៥) ជាប្រធានក្រុមបញ្ជាការដ្ឋានអង្គរក្ស
កើតឆ្នាំ១៩៩៦ កម្ពស់១.៨៧ម៉ែត្រ ទម្ងន់៧៨គីឡូក្រាម ឌីអូ ពាក់អាវលេខ១៥ ត្រូវបានក្រុមបញ្ជាការដ្ឋានអង្គរក្សផ្តល់ទំនុកចិត្តជាប្រធានក្រុម បើទោះជារូបគេចូលរួមជាមួយនៅដើមឆ្នាំ២០២៤។ រូបគេជាកីឡាករមានពិសោធច្រើននៅលីគបាល់ទះកំពូលឥណ្ឌូណេស៊ី និងជម្រើសជាតិឥណ្ឌូណេស៊ីដែលឈ្នះមេដាយមាសស៊ីហ្គេម៣លើកជាប់គ្នា និងធ្លាប់ឈ្នះពានរង្វាន់ឯកតជនជាអ្នកប៉ះសេឆ្នើមនៅលីគឥណ្ឌូណេស៊ី២ដង។
កីឡាករ សួន ចាន់ណារ៉ូ (លេខ១៧) ជាប្រធានក្រុមវិសាខា
អ្នកគាំទ្រស្គាល់ច្បាស់ណាស់កីឡាកររហស្សនាម«ក្មេងតូច» សួន ចាន់ណារ៉ូ កើតឆ្នាំ១៩៩៥ កម្ពស់១.៩២ម៉ែត្រ ទម្ងន់៩៨គីឡូក្រាម។ កីឡាករលេខ១៧មានបទពិសោធច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសជាប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលបានឈ្នះមេដាយប្រាក់ ២០២៣ និងសំរិទ្ធស៊ីហ្គេម២០២១។ រូបគេជាអ្នកប៉ះសេដ៏ល្អរបស់វិសាខាដែលធ្វើដំណើរដ៏ជោគជ័យក្នុងលីគបាល់ទះកំពូលកម្ពុជា។
ក្នុងចំណោមកីឡាករប៉ះសេទាំង៦ខាងលើ ស៊ួន ចាន់ណារ៉ូ និង ឌីអូ ជាបេក្ខភាពលេចធ្លោជាងគេក្នុងការដណ្តើមពានរង្វាន់ឯកតជនអ្នកប៉ះសេឆ្នើមប្រចាំពានរង្វាន់បាល់ទះតេជោលីគ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?