កីឡា
Alvarez ចង់ឲ្យ Messi បន្តលេងឲ្យអាហ្សង់ទីនយូរទៀត
ខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Julian Alvarez ចង់ឲ្យតារាឆ្នើម Lionel Messi បន្តលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនរយៈពេលវែងទៀត ទោះបីតារាឆ្នើមរូបនេះមានវ័យកាន់តែច្រើនដ៏ដោយ។

កីឡាករ Julian Alvarez បាននិយាយថា ៖«វាអាស្រ័យលើគាត់ ប៉ុន្តែខ្ញុំចង់គាត់បន្តលេងយូរទៀត។ គាត់នៅតែអាចធ្វើបានល្អ។ សូម្បីមិត្តរួមក្រុមជម្រើសជាតិទាំងអស់សុទ្ធតែសប្បាយចិត្ត និងរីករាយចង់ឃើញ Messi បន្តលេងក្រុមជម្រើសជាតិ»។
Alvarez ដែលបានធំដឹងក្តីជាអ្នកគាំទ្ររបស់កីឡាករ Messi កាល World Cup ឆ្នាំ២០២២ មានឱកាសលេងជាមួយគ្នាក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។
កីឡាករ Alvarez បានបន្ថែមថា ៖«ពេលខ្ញុំធំឡើង គាត់គឺជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំចាំបានថា នៅពេលហ្វឹកហាត់ជាមួយក្រុមធំ ខ្ញុំបានសុំរូបថតគាត់មួយសន្លឹក។ បន្ទាប់មក ខ្ញុំបានចូលលេងក្នុងក្រុមឈុតធំជាមួយគាត់។ ខ្ញុំបានបង្កើតភាពរីករាយរាល់ពេលលេងជាមួយគាត់។ ខ្ញុំមានមោទនភាពណាស់ចំពោះអ្វីគ្រប់យ៉ាងដែលយើងសម្រេចបានជាមួយជម្រើសជាតិ»។

កីឡាករ Messi គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយរកបាន១០៦គ្រាប់ ខណៈ Gabriel Batistuta រកចំនួន៥០គ្រាប់។ Alvarez បានឈ្នះពានរង្វាន់ធំៗចំនួន៦នៅចន្លោះខែធ្នូ ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ទាំងការឈ្នះពានជាមួយក្រុម Man City និងក្រុមជម្រើសជាតិអាហ្សង់ទីន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?