កីឡា
ដឹងតែកក្រើក! ដាក់ខ្សែក្រវាត់ម្នាក់១ តើ ធន់ រិទ្ធី ឬ សៃយុគ ជាអធិរាជអំបោះឆៅ KRUD KUN KHMER: The Battle of Kings?
គូឯកដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករលំដាប់ជួរមុខរបស់កម្ពុជា ធន់ រិទ្ធី បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសងសឹកជើងខ្លាំង សៃ យុគ ក្នុងជំនួបដណ្តើមខ្សែក្រវាត់អំបោះឆៅ ខណៈជើងខ្លាំង ឡៅ ចន្ទ្រា ទទួលតារាថៃហ្វៃ សុដសុខន ក្នុងព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings របស់សង្វៀនប្រដាល់ទទក។
មិនត្រឹមតែប៉ុណ្ណោះ បំណងរបស់អ្នកគាំទ្រគុនខ្មែរ និងសំណើរបស់ ធន់ រិទ្ធី ដែលចង់សងសឹកជាមួយខ្លាចាស់ សៃយុគ ត្រូវបានបំពេញដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុនឧបត្ថម្ភ ផ្តាច់មុខក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ KRUD KUN KHMER: The Battle of Kings។

អ្វីដែលពិសេសបន្ថែមទៀតនោះគឺការប្រកួតដណ្តើមខ្សែក្រវ៉ាត់ KRUD KUN KHMER រវាង កីឡាករខ្មែរ ឡៅ ចន្រ្ទា និង ស៊ុដ សាខន ក្នុងទំងន់ ៧៣ គីឡូក្រោម អមដោយប្រាក់រង្វាន់១០ លានរៀល។
លើសពីនេះទៀតនោះ ការប៉ះគ្នារវាង ធន់ រិទ្ធី និង ខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹកប៉ុណ្ណោះទេ ប៉ុន្តែជាការដាក់ខ្សែក្រវ៉ាត់ម្នាក់មួយខ្សែ ដោយ ធន់ រិទ្ធី ដាក់ខ្សែក្រវ៉ាត់អំបោះឆៅ KRUD KUN KHMER ខណៈ សៃយុគ ដាក់ខ្សែក្រវ៉ាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពីក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០ លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ។
ក្រៅពីគូពិសេសៗទាំងពីរនេះ កម្មវិធី KRUD KUN KHMER: The Battle of Kings ក៏មានជំនួបគូពិសេសៗ ជាច្រើនគូទៀត លក្ខណៈអន្តរជាតិ មិត្តភាព និងប្រកួតសន្សំពិន្ទុ ដើម្បីខ្សែក្រវ៉ាត់ផងដែរ។
ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី នៅតែបន្តគាំទ្រ គុនខ្មែរ និងការប្រកួតរបស់កីឡា ដើម្បីជាកម្លាំងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ឲ្យបញ្ចេញអស់សមត្ថភាព ទោះឈ្នះចាញ់ក្នុងស្មារតីកីឡា។ កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវ សុខភាព ភាពរីករាយ និង ការជួបជុំ។ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តកីឡាករយើង។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទីតាំងនៅ បរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាពិសេស ព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមានការផ្សាយផ្ទាល់ទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា Facebook page Krud Energy នៅវេលាម៉ោង៦និង៣០នាទីយប់៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់