Connect with us

កីឡា

មុនប៉ះគ្នាយប់នេះ អ៊ូបេគីស្ថានមានប្រៀបលើកាតារក្នុងជំនួប១២ដង

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើសជាតិកាតារត្រូវជួបក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ក្នុង​វគ្គ៨ក្រុមចុងក្រោយជើងឯកអាស៊ី AFC Asian Cup នាវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន Al Bayt Stadium។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាតារ​ជាក្រុមម្ចាស់ផ្ទះ និង​ជា​ម្ចាស់ការពារតំណែង​ជើងឯកឆ្នាំ​ចាស់​​អាច​នឹង​ពិបាកក្នុងការប្រជែង​ទៅ​កាន់​វគ្គ៤ក្រុម​ចុង​ក្រោយ​ ដោយ​ប៉ះ​ក្រុមអ៊ូបេគីស្ថាន​ ដែល​កន្លង​មក​មិន​សូវ​មាន​លទ្ធផល​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ។ ​ប្រវត្តិ​ជួប​គ្នា​១២​ គិតតាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៨ កាតារ​​​ទទួល​បាន​ជ័យជម្នះ​តែ​​​៣​លើក​​​ប៉ុណ្ណោះ ខណៈ​អ៊ូបគីស្ថាន​​ទទួល​បាន​ជ័យជម្នះ​៩​លើក ​ដែល​ជា​កំណត់​ត្រា​ដ៏​ល្អ។

ឆ្លងកាត់ការប្រកួត៣លើកក្នុងវគ្គសំន្សពិន្ទុក្នុងពូល​ឆ្នាំ​នេះ ក្រុមកាតារ​បាន​ឈ្នះ​ទាំង​៣​ប្រកួត​ ទទួល​បាន​៩ពិន្ទុ ឈរលេខ១ ក្នុង​ពូល។ ពួក​គេ​បាន​យក​ឈ្នះលីបង់ ៣-០, ឈ្នះតាជីគីស្ថាន ១-០ និងឈ្នះចិន ១-០។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ កាតារ​បាន​យក​ឈ្នះ​ប៉ាឡេស្ទីន ២-១។

ចំណែក ក្រុមអ៊ូបេគីស្ថាន ​៣​ប្រកួត​​នៅ​វគ្គសំន្សពិន្ទុក្នុងពូល ឈ្នះ១ ស្មើ២​​ ​ទទួល​បាន​៥ពិន្ទុ ឈរ​លេខ​២​ក្នុង​ពូល។ ពួក​គេ​បាន​ស្មើ​ស៊ិរី​ ០-០, ឈ្នះឥណ្ឌា ៣-០ និងស្មើអូស្ត្រាលី ១-១។ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​អ៊ូបេគីស្ថាន បានយកឈ្នះ​ថៃ ២-១ ដើម្បី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ 

តាមការលទ្ធផលការប្រកួត៤លើចុងក្រោយរបស់ក្រុមទាំង២ ឃើញថា ពួក​គេ​មាន​ប្រព័ន្ធ​​ការពារល្អ​ដូច​គ្នា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១១ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការងាររៀបចំសួនច្បារ ចាក់ដី បង្ហាប់ដី រៀបការ៉ូឡាមុខអគារគ្រូបង្រៀន នៅសាលាវិចិត្រសិល្បៈភូមិភាគខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២៥

ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រះរាជបន្ទូល៖ រដ្ឋាភិបាលសម្ដេចធិបតី ការពារព្រះពុទ្ធសាសនាមិនឱ្យបុគ្គលណាប្រមាថបានឡើយ ក្នុងសម័យសន្តិភាព

ភ្ញៀវទេសចរចិន
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ជប៉ុន​វ៉ាដាច់ថៃ ​ជាទិសដៅកំពូលសម្រាប់ភ្ញៀវទេសចរចិន​​នៅ​ចូលឆ្នាំចិន ​

ជីវិតកម្សាន្ដ២៥ នាទីutes មុន

Kim Sae Ron ធ្លាប់ព្យាបាលផ្លូវចិត្ត មុនពេលទទួលមរណភាពទាំងវ័យក្មេង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ម៉េង ប៊ុនឡូ អាក់ខានសម្តែងច្រើនឆ្នាំ ព្រោះជំងឺមួយស្ទើរបាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម