Connect with us

កីឡា

ទីបំផុតប៉ូលិសបារីសបានប្រាក់បន្ថែម ក្រោយតវ៉ាក្នុងកីឡាអូឡាំពិក២០២៤

បានផុស

នៅ

ប៉ូលិស​បារាំងដែលត្រូវបានចាត់តាំងឱ្យការពារសន្តិសុខព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ទីបំផុតត្រូវបានធានាការបង់ប្រាក់បន្ថែមសម្រាប់ការងារ​របស់​ពួក​គាត់​ ចំពេលមានការតវ៉ារីករាលដាល និងការប្រមូលផ្តុំ​ពី​សហជីពដែលស្វែងរកលក្ខខណ្ឌប្រាក់ខែកាន់តែប្រសើរ។

ប៉ូលិសបារាំងដែលធ្វើការនៅកីឡាអូឡាំពិកទីក្រុងប៉ារីស នឹងទទួលបានប្រាក់ទូទាត់មួយដង​ចាប់ពី ១,៩០០អឺរ៉ូ ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ៍ ជាផ្នែកនៃកិច្ចព្រមព្រៀងប្រាក់បៀវត្សរ៍សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកផ្នែកសាធារណៈជាច្រើននៅក្នុងប្រទេសបារាំង រួមទាំងកងកម្លាំងសន្តិសុខ គិលានុបដ្ឋាយិកា និងអ្នកបើកបររថភ្លើង ក៏កំពុងជំរុញឱ្យមានការបង់ប្រាក់បន្ថែមសម្រាប់ការបោះបង់ការឈប់សម្រាករបស់ពួកគេក្នុងខែកក្កដា និងសីហា ដើម្បីបម្រើដល់ការប្រកួតកីឡាក្នុងសកម្មភាពទទួលភ្ញៀវទេសចរណ៍ និងអ្នកគាំទ្ររាប់លាននាក់ដែលរំពឹងទុកចូលមកប្រទេសបារាំង ជាពិសេសនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ។

នៅក្នុងបរិបទនេះ សហជីព “Confédération Générale du Travail” តំណាងឱ្យបុគ្គលិករថភ្លើងក្រោមដីនៅទីក្រុងប៉ារីស បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹងអំពីកូដកម្មដែលអាចកើតមាន សូម្បីតែក្នុងរដូវក្តៅ ដែលជាផ្នែកនៃយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីទទួលបានការដំឡើងប្រាក់ខែ និងប្រាក់រង្វាន់។

ប្រាក់ឈ្នួលអតិបរមាចំនួន ១,៩០០អឺរ៉ូបានយល់ព្រមជាមួយប៉ូលិស​ បន្ទាប់ពីការតវ៉ារយៈពេលពីរថ្ងៃ​ក្នុង​ខែមករា និង​ខ្ពស់ជាងការស្នើរសុំដំបូងដោយក្រសួងមហាផ្ទៃ។ ទោះបីជា​យ៉ាង​ណា មន្ត្រីទាំងអស់មិនត្រូវបានគេរំពឹងថា នឹង​ទទួល​តាម​ចំនួន​គ្រប់​គ្នា​នោះ​ទេ​ ដោយ​អាច​ទទួលបាន​តិច​ជាង​នេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បាននិយាយ​ក្នុងលិខិតមួយទៅ​មន្រ្តីដែលបាន​ផ្តល់​ដំណឹង​ទៅ​សារព័ត៌មាន​ AFP ថា ៖«ប្រាក់លើកទឹកចិត្តនឹងប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ»។

ប្រទេសបារាំងនឹង​រៀបចំការប្រកួតកីឡាអូឡាំពិក ជាលើកទី៣ ចាប់តាំងពីការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩០០ ដែលអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាការបរាជ័យរបស់អង្គការ។ បារាំងបានជោគជ័យនៅក្នុងការរៀបចំកាលពីឆ្នាំ១៩២៤។ 

កងកម្លាំងសន្តិសុខប្រហែល ៣៥,០០០នាក់​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​នៅ​ថ្ងៃ​​វិស្សមកាល​ឡើយ  ហើយ​ពួក​គេ​ត្រូវ​បំពេញ​​កាតព្វកិច្ចជារៀងរាល់ថ្ងៃក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក​ពី​ ថ្ងៃទី២៦ ខែកក្កដា រហូតដល់​បិទ​ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២៦ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម