Connect with us

កីឡា

មនុស្សខ្ទង់៣០ម៉ឺននាក់ចូលរួមពិធីបើកកីឡាអូឡាំពិកឆ្នាំ២០២៤

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាន​ប៉ាន់​ស្មាន​ពី​មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​នឹង​ចូល​រួម​ពិធី​បើក​​ព្រឹត្តិការណ៍​កីឡាអូឡាំពិកឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកនេះនឹងមានក្បួនដង្ហែរចម្ងាយ៦គីឡូម៉ែត្រតាមដងទន្លេសេន (Seine) នៅថ្ងៃទី២៦ ខែកក្កដា ដែល​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍អូឡាំពិកដំបូង​ធ្វើពិធីបើកនៅក្រៅពហុកីឡដ្ឋាន។ វានឹងប្រព្រឹត្តទៅចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ ខណៈប្រទេសបារាំងកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើភេរវកម្ម។

កាល​ពី​ថ្ងៃ​ពុធ លោក Darmanin បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍បារាំង France 2 ថា ៖«គំនិតនេះគឺថានឹងមានមនុស្ស ១០ម៉ឺន​នាក់នៅច្រកខាងក្រោម (សំបុត្របង់ប្រាក់) និងច្រើនជាង​២០​ម៉ឺន​នាក់​​នៅ​ជួរខាងលើ (សំបុត្រឥតគិតថ្លៃ)»។

មុន​ការ​កំណត់​មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ខាង​លើ លោក Darmanin ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ធ្លាប់​បាន​និយាយ​ថា មនុស្ស​​ប្រមាណ​៦០​ម៉ឺន​នាក់​ត្រូវ​បាន​រំពឹង​ចូល​រួម​ក្នុង​ពិធី​​បើក ប៉ុន្តែ​​គណៈកម្មការ​រៀបចំ​បាន​បញ្ជាក់​ថា ការប៉ាន់ប្រមាណ​នោះមិនមែនជាចំនួនចុងក្រោយនោះទេ។

ពួកគេបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍មួយទៅសារព័ត៌មាន​ Reuters ថា ៖«ដូចរដ្ឋាភិបាលបារាំងបានបង្ហាញ ការសម្រេចចិត្តចុងក្រោយលើទំហំកីឡដ្ឋាននឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃដំណើរការពិគ្រោះយោបល់នៅនិទាឃរដូវឆ្នាំ២០២៤»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម