Connect with us

ជីវិតកម្សាន្ដ

​ពាក្យ​ចចាមអារ៉ាមស្នេហា Son Heung Min បែកធ្លាយម្ដងទៀត ទោះឪពុកហាមឃាត់​ក្ដី

បានផុស

នៅ

បើទោះជាឪពុករបស់ Son Heung-min ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ហាមឃាត់កូនប្រុសរបស់គាត់មិនឲ្យមានស្នេហា ហើយចង់ឲ្យកូនផ្តោតសំខាន់លើការលេងបាល់ទាត់ជាមុន។ ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករ​បាល់ទាត់​របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះនៅ​តែ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជីក​កកាយ​​ ទោះបីជាពាក្យចចាមអារ៉ាមដោយគ្មានព័ស្តុតាងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមតាម​ប្រព័ន្ធ​ផ្សព្វផ្សាយបរទេសមួយបានសរសេរថា កីឡាករបាល់ទាត់ Son Heung-min ពេលនេះកំពុងមានព័ត៌មានស្នេហាជាថ្មីម្ដងទៀត។ បន្ទាប់ពីគេហទំព័រ Q&A ដ៏ល្បី footballersandwags បានបង្ហោះព័ត៌មានមួយចំនួនពីប្រភពអនាមិក។ ទន្ទឹម​នឹង​ការ​អះអាង​ថា តារា​បាល់ទាត់​កូរ៉េ​ខាង​ត្បូងរូបនេះ កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ Vera Von Monika ជា​ពិធីការិនី​ដ៏​ស្រស់​ស្អាត​សញ្ជាតិ​ព័រទុយហ្គាល់។

លើសពីនេះទៀត អ្នក​​លេង​អ៊ីនធឺណិត​ម្នាក់​នេះ​ក៏​បាន​បញ្ជាក់​ដែរថា អ្នក​ទាំង​ពីរ​កំពុង​ណាត់​ជួប​គ្នា​ដោយ​សម្ងាត់​ សំអាង​លើ​ព័ស្តុតាង​ថា​ គេ​ឃើញ​ពិធីករ​ស្រី​វ័យ​ចំណាស់​ម្នាក់​មក​ប្រទេស​អង់គ្លេស​ដើម្បី​មើល​ការ​ប្រកួត Tottenham Hotspur។ ជាពិសេស នាងក៏បានចែករំលែករូបថតមួយដែលថតនៅផ្ទះរបស់ Son ក្នុងទីក្រុង Hampstead។ មិត្តរបស់ Son ដែលជាអ្នកកែសម្រួលកីឡា Eastonne ក៏បានតាមដាន Vera នៅលើ Instagram ផងដែរ។

ទោះយ៉ាងណាណាក៏ដោយ ការបែកធ្លាយនូវពាក្យចចាមអារ៉ាមស្នេហាដដែលៗរបស់ខ្សែប្រយុទ្ធកីឡាករ Son Heung-min​ មិនមែ​នជាលើកទីមួយនោះទេ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើនបាន​សព្វផ្សាយពីរូបលោកដោយគ្មាន​ព័ស្តុតាងច្បាស់លាស់។ ជាពិសេសចាប់តាំងពីរូបលោកផ្លាស់ផ្លាស់មកកាន់ក្របខណ្ឌ Premier League ជាមួយក្លិប Tottenham Hotspur តាំងពីឆ្នាំ២០១៥ ជីវិតឯកជនរបស់កីឡាករកូរ៉េខាងត្បូងរូបនេះ តែងតែជាចំណាប់អារម្មណ៍របស់មហាជនជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នេះចំណូល-ទ្រព្យសម្បត្តិសរុបរបស់តារាឆ្នើម Son Heung-Min

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម