Connect with us

កីឡា

Pochettino សុំទោសអ្នកគាំទ្រ Chelsea ក្រោយការដឹកនាំក្រុម​មិ​នបានល្អ

បានផុស

នៅ

ក្នុងសប្ដាហ៍ទី២៣ ក្នុងក្របខណ្ឌ Premier League លោក Mauricio Pochettino នៅតែបន្តធ្វើមិនបានល្អ ដោយមិនអាចជួយឲ្យក្រុមតោខៀវ Chelsea រកបាន៣ពិន្ទុក្នុងដីខ្លួនឯង បន្ទាប់ពីចាញ់ក្រុម Wolves ៤-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mauricio Pochettino គ្រូបង្វឹកក្រុមChelsea បាននិយាយថា៖«ការយល់ឃើញគឺជារឿងមួយហើយក្រុម Chelsea គួរតែស្ថិតក្នុងចំណាត់ថ្នាក់ផ្សេង ប៉ុន្តែសម្រាប់កាលៈទេសៈផ្សេងគ្នា។ យើងមិននៅទីនោះទេ។ អ្វីដែលយើងអាចធ្វើបានសំខាន់បំផុតគឺមានអារម្មណ៍ថាមានទំនួលខុសត្រូវ។ ដូច្នេះការ​យល់​ពីអារម្មណ៏​អ្នក​គាំទ្រ​ពិត​ជា​សំខាន់។ យើង​ចង់​សុំទោសហើយមានអារម្មណ៍ថា ធ្វើខុស តែយើង​ត្រូវ​តស៊ូ​ទាំង​អស់​គ្នា។ បើ​យើង​ចង់​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​ថ្ងៃ​អនាគត យើង​ត្រូវ​នៅ​ជាមួយ​គ្នា»។

ឆ្លងកាត់ការប្រកួតចំនួន២៣លើក Chelsea ឈ្នះ៩ ស្មើ៤ ចាញ់១០ រកបានតែ៣១ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ១១ ក្នុងតារាងពិន្ទុ។ ទោះបីមានកំណែទម្រង់និងចំណាយលុយយ៉ាងច្រើនក្នុងការនាំយកកីឡាករថ្មីៗមករួមក្រុមក៏ដោយ ប៉ុន្តែក្លិបមួយនេះនៅតែធ្វើមិនបានល្អ ខណៈបច្ចុប្បន្នកៅអីរបស់គ្រូបង្វឹកក្រុមតោខៀវកំពុងឡើងកម្ដៅ។

លោក Mauricio Pochettino បានបន្ថែមថា ៖«ពួកយើងមិនស័ក្តិសម​ជាក្រុមមួយដែលល្អក្នុងប្រវត្តិរបស់ក្លិបទេ។ យើងត្រូវទទួលយកវា ហើយព្រមទទួលការរិះគន់ ប៉ុន្តែយើងមិនអាចបោះបង់បានទេ។ យើងត្រូវបន្តធ្វើការ ព្យាយាមផ្លាស់ប្តូរ ធ្វើការសម្រេចចិត្ត ព្យាយាមរកវិធីផ្សេង។ ប្រសិនបើវាមិនដំណើរការតាមរបៀបនេះ យើងត្រូវស្វែងរកដំណោះស្រាយផ្សេងទៀត»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Skysports

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម