កីឡា
លីប៊ើរ៉ូដ៏ល្អ សេង គីមហាប់ បង្ហាញគោលដៅឆ្ពោះទៅឆ្នាំ២០២៥
កីឡាករលីប៊ើរ៉ូប (Libero) ដ៏ល្អ សេង គីមហាប់ បានប្តេជ្ញាជួយក្លិបបាល់ទះវិសាខាឲ្យឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូង ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសជាប់ជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។

ផ្តើមចេញពីការលេងនៅក្រុមសាលាបឋមសិក្សា និងវិទ្យាល័យ សេង គីមហាប់ បានជាប់ឈ្មោះក្រុមបាល់ទះខេត្តសៀមរាប់លេងពានរង្វាន់លីអូខាប់។ កីឡាករបាននិយាយថា ៖«ពានរង្វាន់មួយដែលធ្វើឲ្យខ្ញុំចង់ចាំមិនភ្លេចក្នុងជីវិតរបស់ខ្ញុំគឺលីអូខាប់នៅឆ្នាំ២០១៤ ដែលខ្ញុំបានជួយក្រុមខេត្តសៀមរាបបានឈ្នះមេដាយមាស។ កាលណោះមានការប្រកួតជាមួយក្រុមខេត្តផ្សេងៗ»។
បន្ទាប់ពីលេចធ្លោក្នុងការលេងឲ្យក្រុមខេត្តសៀមរាប រូបគេត្រូវបាននាំចូលវិសាខាដែលជាក្រុមបាល់ទះធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ កីឡាករបានរៀបរាប់ថា រូបគេបានរៀនសូត្រជាច្រើនអំពីរៀមច្បងនៅវិសាខា ពីព្រោះពួកគាត់មានបទពិសោធច្រើនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសពួកគាត់បានទៅហ្វឹកហាត់នៅប្រទេសចិនដែលបានចែករំលែកបទពិសោធដល់ខ្លួន។

សេង គីមហាប បាននិយាយថា ៖«ខ្ញុំសូមអរគុណដល់ក្រុមវិសាខា កីឡាកររៀមច្បងដែលបានចែករំលែកបទពិសោធល្អៗដល់ខ្ញុំដើម្បីអភិវឌ្ឍខ្លួន»។
បុរសដែលមានដើមកំណើតនៅខេត្តសៀមរាបបានលើកឡើងថា តាមទម្រង់លេងបច្ចុប្បន្នអាចផ្តល់ឲ្យរូបគេជាប់ជម្រើសជាតិកម្ពុជា ប៉ុន្តែត្រឹមសមត្ថភាពបច្ចុប្បន្នគឺមិនទាន់គ្រប់គ្រាន់សម្រាប់ខ្លួនចង់បានដើម្បីជាប់ជម្រើសជាតិឡើយ។
កីឡាករបាននិយាយថា ៖«គោលដៅចម្បងរបស់ខ្ញុំពេលនេះគឺជួយវិសាខាឲ្យឈ្នះជើងឯកតេជោលីគដើម្បីឱកាសជាប់ជម្រើសជាតិកម្ពុជាសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ បើខ្ញុំជួយវិសាខាឈ្នះជើងឯកតេជោលីគ ខ្ញុំជឿថា កៅអីសម្រាប់ជម្រើសជាតិនឹងមានសម្រាប់ខ្ញុំ១០០%»។

ក្នុងតួនាទីជាអ្នកការពារបាល់វ៉ៃផ្តាច់ព្រ័ត្រ សេង គីមហាប់ បានឲ្យដឹងថា «តួនាទីនេះពិបាកទប់បាល់ខ្លាំងគឺនៅពេលកីឡាករការពារបិទអត់សូវបានល្អ តែបើពួកគាត់ប្លុកខាងមុខបានគឺមិនសូវពិបាកខ្លាំងទេ»។
សេង គីមហាប់ កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលមានកម្ពស់១.៨០ម៉ែត្រ ទម្ងន់៧០គីឡូក្រាម ពាវអាវលេខ២៣របស់ក្រុមវិសាខា។ ដោយមានកាយសម្បទាអំណោយផលពីធម្មតា រូបគេបានចាប់អារម្មណ៍លើកីឡាបាល់ទះតាំងពីតូច និងបានចាប់ផ្តើមលេងនៅឆ្នាំ២០០៧៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?