កីឡា
សភាឡាតវីហាមអត្តពលិករបស់ខ្លួនប្រកួតជាមួយរុស្ស៊ី និងបេឡារុស្ស
សភារបស់សាធារណរដ្ឋឡាតវី បានធ្វើវិសោធនកម្មដោយបានហាមឃាត់ក្រុមអត្តពលិកជម្រើសជាតិរបស់ខ្លួនគ្របប្រភេទទាំងអស់ប្រកួតជាមួយអត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែនដែលមានជម្លោះជាមួយរុស្ស៊ី។
វិសោធនកម្មច្បាប់កីឡា បានហាមប្រាមកីឡាហុកគីលើទឹកកក បាល់ទាត់ បាល់បោះ និងកីឡាផ្សេងៗទៀតមិនឱ្យប្រកួតជាមួយអត្តពលិករុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្ស ដោយមិនគិតពីថាតើពួកគេប្រើប្រាស់ទង់ជាតិប្រទេស ឬទង់អព្យាក្រឹតឡើយ។
សមាជិកសភាក៏បានធ្វើវិសោធនកម្មមួយទៀតដោយហាមឃាត់អ្នករៀបចំព្រឹត្តិការណ៍កីឡានៅក្នុងប្រទេសឡាតវី ពីការអញ្ជើញក្រុមជម្រើសជាតិរុស្ស៊ី និងបេឡារុស្ស។ វិធានការនេះបានឆ្លងផុតសភាដែលមានសមាជិកទាំង១០០រូបដោយសំឡេងគាំទ្រ៧៤សំឡេង និងប្រឆាំង១១សំឡេង។
សមាជិកសភា លោក Davis Martins Daugavietis ប្រធានអនុគណៈកម្មាធិការកីឡារបស់សភាបាននិយាយមុនការបោះឆ្នោតថា ៖«គោលបំណងសំខាន់នៃវិសោធនកម្មនេះគឺដើម្បីបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ប្រទេសឡាតវី ជាមួយ អ៊ុយក្រែន និងទប់ស្កាត់រាល់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការធ្វើឱ្យឧក្រិដ្ឋកម្មសង្គ្រាមស្របច្បាប់របស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាពដូចជាព្រឹត្តិការណ៍កីឡា»។
ជាឧទាហរណ៍ ប្រសិនបើក្រុមរបស់ឡាតវី ប្រកួតប្រជែងជាមួយរុស្ស៊ី ឬបេឡារុស្សក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ារីសឆ្នាំ២០២៤ ពួកគេនឹងត្រូវបានហាមឃាត់។
ម្ចាស់ការពារមេដាយមាសអូឡាំពិកសម្រាប់កីឡាបាល់បោះ វិញ្ញាសា ៣ទល់៣ របស់ប្រទេសឡាតវីបាននិយាយថា ពួកគេនឹងអង្គុយនៅខាងក្រៅការប្រកួតអូឡាំពិករដូវក្តៅ ប្រសិនបើអត្តពលិករុស្ស៊ីចូលរួម៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច