Connect with us

កីឡា

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

បានផុស

នៅ

លោក ខូវ ឆាយ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​បក​ស្រាយ​ពន្យល់​ពី​ការ​ប្រកួត​​មិត្តភាព-ដាក់​ខ្សែ​ក្រវាត់​​ម្នាក់១​គ្រឿង​រវាង​អ្នក​ប្រដាល់​គុន​ខ្មែរ ធន់ រិទ្ធី និង​កីឡាករ​ថៃ Saiyok Pumpanmuang កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ​ដែល​កំពុងក្លាយ​ជា​ប្រធាន​បទ​ក្តៅសម្រាប់​អ្នក​គាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​លើក​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ថា ៖«ក្នុង​នាម​ខ្ញុំ​ជា​អនុប្រធាន​ទី១​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ដែល​បានចូល​រួម​ជា​គណៈអធិបតី​ក្នុង​ការ​ប្រកួត​យប់មិញ​នៅ​កម្មវិធី​ KRUD​ KUN​ KHMER: The​ Battle of Kings។ ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នៃ​កាត់​សេចក្តី​របស់​ចៅ​ក្រម និង​គណៈ​វិនិច្ឆ័យនៃការ​ប្រកួត​រវាង​ ធន់ រិទ្ធី និង ​សៃយុគ​ យប់​ម្សិល​មិញ​នេះ។ បើ​បង​ប្អូន​សារព័ត៌មាន​ណា​មិនពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​ ឬ​មាន​ការ​ងឿង​ឆ្ងល់​អាច​ទាក់​ទង​សួរ​ខ្ញុំ​បាន។ ខ្ញុំនឹង​បក​ស្រាយ​ជូន។ សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​នឹង​ធ្វើ​សន្និសីទ​បកស្រាយ​ជូន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ»។

ការ​ប្រកួត​នេះ ធន់ រិទ្ធី ជា​អ្នក​សុំ​សង​សឹក បន្ទាប់​ពី​ធ្លាប់​ចាញ់​លើក​ទី​១​នៅ​​ប្រទេសថៃ​កាល​ពី​ឆ្នាំ​២០២២ ហើយ សៃយុគ ក៏​យល់​ព្រម​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​វិញ​ម្តង។ វា​ជា​ការ​ប្រកួត​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​បាន​យល់​ព្រម​ដាក់​ខ្សែ​ក្រវាត់​ម្នាក់​១​គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​២០​លាន​រៀល។

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា ធន់ រិទ្ធី បាន​ថយ​ក្រោយ​ដើម្បី​វ៉ៃ​សង ខណៈ​សៃយុគ បាន​ព្យាយាម​ចូល​វ៉ៃ។ នៅ​ទឹក​ទី​៣ កីឡាករ​ម្ចាស់​ស្រុក​បាន​វាយ​កណ្តាប់​ដៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​​កីឡាករ​ថៃ​​ម្តង ប៉ុន្តែ​ក្រោយ​​មក សៃយុគ បាន​វាយ​សម្រុក​ ហើយ​ទាត់​ផ្កាប់​ចាន​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​កម្ពុជា​វិញ​ម្តង។ ចប់​ការ​ប្រកួត​ទាំង​៣​ទឹក ​លទ្ធផល​ស្មើ​គ្នា ដូរ​ខ្សែ​ក្រវាត់ និង​ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល​ដូច​គ្នា។ លទ្ធផល​នេះ​បាន​ធ្វើ​​ឲ្យ​មហាជន​មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ខ្លាំង​រហូត​ដល់​ឥឡូវ​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម