Connect with us

កីឡា

Thiago ថា ដល់ពេលត្រូវជម្រះបញ្ជី Saiyok កាលពីជាង១០ឆ្នាំមុន

បានផុស

នៅ

កីឡាករ​ប្រដាល់​ប្រេស៊ីល-កម្ពុជា សែន ច័ន្ទរិទ្ធីគុណ (Thiago Teixeira) ចង់​ជម្រះ​បញ្ជី​ចាស់​ជា​មួយ​​​កីឡាករ​ថៃ Saiyok Pumpanmuang បន្ទាប់​ពី​រូប​គេ​ធ្លាប់​បាន​ចាញ់​ពិន្ទុ​កាល​ពីជាង​១០​ឆ្នាំ​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Thiago ដែល​បាន​ផុស​រូបថត​ប្រកួត​ជា​មួយ Saiyok និង​បាន​សរសេរ​ខ្លឹមសារ​ខ្លី​ថា ៖«វា​ដល់​ពេល​សម្រាប់​ខ្ញុំ​ដើម្បី​សង​សឹក​ហើយ បន្ទាប់​ពី​រយៈ​ពេល​ជាង​១០​ឆ្នាំ​មុន»។

ការ​លើក​ឡើង​របស់​ Thiago បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់​ពី Saiyok បាន​មក​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ធន់ រិទ្ធី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី៤ ខែ​កុម្ភៈ ​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត។

កីឡាករ សែន ច័ន្ទរិទ្ធីគុណ បាន​ប្រកួត​ជា​មួយ​កីឡាករ​ថៃ Saiyok កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅសង្វៀន Thai Fight ក្នុង​ប្រទេស​ថៃ។ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក កីឡាករ​ប្រេស៊ីល-កម្ពុជា​បាន​ចាញ់​ដោយ​ពិន្ទុ។

គិត​រហូត​មក​ដល់​ពេល​នេះមាន​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា ខណៈ​​អាយុ​ក៏​កាន់​តែ​ច្រើន​ដូច​គ្នា។​​ ទោះ​បី​ជា​យ៉ាង​ណា Saiyok នៅ​តែ​សកម្ម​នៅ​លើ​សង្វៀន​ ហើយ​សមត្ថភាព​​​នៅ​​តែល្អ ខណៈ Thiago មិន​បាន​ប្រកួត​​ច្រើន​ខែ​ហើយ៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម