កីឡា
ក្រុមភ្ញៀវ៣ រំពឹងខ្ពស់វគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិជើងទី១ថ្ងៃនេះ
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ ឈានដល់វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការផ្សាយផ្ទាល់ BTV Cambodia។

ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ កាន់តែតានតឹងដោយសារក្រុមនៅលីគកំពូលកម្ពុជាទាំង៨ត្រូវជួបគ្នា ហើយក្នុងនោះក្រុមនីមួយៗនឹងដាក់កីឡាករពេញជើងដូចគ្នាទាំងខ្មែរ និងបរទេស។ សម្រាប់ជើងទី១នេះ ក្រុមភ្ញៀវ៣គឺភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង មានប្រៀបក្នុងការប្រកួតក្នុងការស្វែងរកជ័យជម្នះ ខណៈម្ចាស់ផ្ទះបឹងកេតអាចជួបការលំបាកនៅពេលប៉ះក្រុមកំពុងឡើងជើង៕

កាលវិភាគប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១
- គិរីវង់សុខសែនជ័យ vs ភ្នំពេញក្រោន វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានគិរីវង់
- ព្រៃវែង vs វិសាខា វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានព្រៃវែង
- ណាហ្គាវើលដ៍ vs ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦យប់ នៅកីឡដ្ឋានកំពង់ស្ពឺ
- បឹងកេត vs អាយ អេស អាយ ដង្កោសែនជ័យ វេលាម៉ោង៦យប់ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក



អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?