Connect with us

កីឡា

សហព័ន្ធកីឡាហោះហើរកម្ពុជា កំពុងសិក្សាត្រៀមដាក់បញ្ចូល កីឡាប្រភេទនេះ ក្នុងការប្រកួតផ្សេងៗ នាពេលខាងមុខ

បានផុស

នៅ

សហព័ន្ធកីឡាហោះហើរកម្ពុជា កំពុងសិក្សា និងមានបំណងត្រៀមដាក់បញ្ចូល កីឡាហោះហើរ ទៅក្នុងការប្រកួតកីឡាអាសុី និងការប្រកួតផ្សេងៗ ទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តេង ប៉េងស៊ាង ស្ថាបនិកសហព័ន្ធ និងជាប្រធានសហព័ន្ធកីឡាហោះហើរកម្ពុជា បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា «កីឡាហោះហើរ មិនត្រឹមតែជាប្រភេទកីឡាសម្រាប់ការកម្សាន្តនោះទេ​ ប៉ុន្តែវាក៏ជាកីឡាមួយប្រភេទដែលសហព័ន្ធកីឡាហោះហើរកម្ពុជា កំពុងតែសិក្សា និងត្រៀមដាក់បញ្ចូលទៅក្នុងការប្រកួតផ្សេងៗ នាពេលខាងមុខផងដែរ»។

លោក តេង ប៉េងស៊ាង មានប្រសាសន៍បន្តថា ជាមួយនឹងការហ្វឹកហាត់ សិក្ខាកាមទាំងអស់ ត្រូវចុះឈ្មោះផ្ទាល់ និងមានសុខភាពរឹងមាំ ដោយពុំមានជំងឺទាក់ទងនឹង ផ្នែកបេះដូង ជាដើម។ ក្រៅពីនេះ សិក្ខាកាម ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ចាប់ពី ១២ ទៅ ១៥ ថ្ងៃ ចំណែកការសិក្សាទៀតសោត គឺសិក្សាសម្រាប់តែថ្ងៃសៅរ៍ និង អាទិត្យ តែប៉ុណ្ណោះ។ សម្រាប់ការបញ្ចប់វគ្គសិក្សា សិក្ខាកាម ដែលជាកីឡាករ​-កីឡាការនី នឹងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ពីសហព័ន្ធកីឡាកម្ពុជាផ្ទាល់ និងអាចមានឱកាសហ្វឹកហាត់ជំនាញមួយនេះ បន្ថែមទៀតផងដែរ។

ជាមួយគ្នានោះ ប្រធានសហព័ន្ធកីឡាហោះហើរកម្ពុជា រូបនេះ ក៏បានបញ្ជាក់ដែរថា កីឡាហោះហើរនេះ មានដើមកំណើតមកពីប្រទេសខាងប៉ែកអឺរ៉ុប តាំងពីចន្លោះឆ្នាំ ១៩៩០ មកម្ល៉េះ។ លោកបន្ថែមទៀតថា កីឡាហោះហើរ នេះ ចូលមកប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែពុំសូវទទួលបានការចាប់អារម្មណ៍ និងពេញនិយមពីសំណាក់ប្រជាជនខ្មែរប៉ុន្មាននោះទេ។ បច្ចុប្បន្ន កីឡាហោះហើរ មានសិក្ខាកាមហ្វឹកហាត់ចំនួន ២០ នាក់ កំពុងទទួលការបណ្ដុះបណ្ដាលទៅលើមេរៀនផ្សេងៗ ទាក់ទងនឹងប្រភេទកីឡាមួយនេះ។

គួរជម្រាបថា កីឡាហោះហើរ គឺជាកីឡាមួយប្រភេទ មានប្រភពមកពីប្រទេសមួយចំនួននៅបែកខាងអឺរ៉ុប ដែលតម្រូវឱ្យអ្នកហ្វឹកហាត់ ត្រូវមានស្មារតីខ្ពស់ និងមិនមានបញ្ហាបេះដូង ព្រោះការហោះហើរក្នុងរយៈកម្ពស់ខ្ពស់ ស្រដៀងទៅនឹងការលោតឆ័ត្រយោង ខុសប្លែកគ្នាត្រង់មានម៉ាស៊ីនជំនួយ (Paramotor) នៅពីក្រោយខ្នង តែប៉ុណ្ណោះ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម