Connect with us

កីឡា

យប់នេះម្ចាស់ផ្ទះកាតារធ្វើការធ្ងន់ប៉ះអ៊ីរ៉ង់ដើម្បីវគ្គផ្ដាច់ព័្រត្រ Asian Cup

បានផុស

នៅ

វេលាម៉ោង១០យប់នេះជាការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ AFC Asian Cup 2023 ដើម្បី​រក​ជើង​ខ្លាំង​ទៅ​ជួបហ្សកដានី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ រវាងក្រុមម្ចាស់ផ្ទះកាតារ និង​​​ក្រុមអុីរ៉ង់​ដែល​បាន​ក្លាយ​ជា​ការងារ​ដ៏​ធ្ងន់​សម្រាប់​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាតារទំនង​ជា​ជួប​ការ​លំបាក​ខ្លាំងក្នុងការ​តទល់ជាមួយ​អុីរ៉ង់ ទោះបីខ្លួនមានប្រៀប​ក្នុងនាមជាក្រុមម្ចាស់ផ្ទះក៏ដោយ។ ប្រវត្តិ​ជួបគ្នា១៨លើកគិតចាប់តាំងពីឆ្នាំ២០០៤ កាតារ​ធ្លាប់​ឈ្នះ​តែ​២​ដង​ប៉ុណ្ណោះ​ ខណៈអុីរ៉ង់ ​បាន​ឈ្នះ១១​ដង និងស្មើ៥​ដង។

កាតារជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និង​ជា​ម្ចាស់​ផ្ទះ​ ដូច្នេះ​ពួក​គេ​ពោរពេញ​ដោយ​កម្លាំង​ចិត្ត​ពី​អ្នក​គាំទ្រ​ដើម្បីបោះជំហានទៅវគ្គផ្ដាច់ព្រ័ត្រ។ ​វគ្គ​សំន្សពិន្ទុក្នុងពូល កាតារធ្វើបានយ៉ាងល្អ ឆ្លងកាត់​៣​ប្រកួត​​ បាន​ឈ្នះ​ទាំង​៣​​ប្រកួត​​​ ទទួល​បាន​៩ពិន្ទុ ឈរលេខ១ ក្នុង​ពូល។ ពួក​គេ​បាន​យក​ឈ្នះលីបង់ ៣-០, ឈ្នះតាជីគីស្ថាន ១-០ និងឈ្នះចិន ១-០។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ កាតារ​បានបន្ត​យក​ឈ្នះ​ប៉ាឡេស្ទីន ២-១ ហើយវគ្គ៨ក្រុមចុងក្រោយបានឈ្នះ​អ៊ូបេគីស្ថាន ដោយការស៊ុតបាល់១១ម៉ែត្រ ៣-២ ក្រោយស្មើគ្នា ១-១។

ចំណែកក អុីរ៉ង់ដែលជាម្ចាស់ជើងឯក៣សម័យកាល​ក៏​​មានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ប្រវត្តិ​ជួបគ្នា​១៨​លើក​កន្លងមក ពួក​គេ​មាន​កំណត់​ត្រា​ល្អ​ជាង​កាតារ។

ការប្រកួតសំន្សពិន្ទុក្នុងពូល អុីរ៉ង់ធ្វើបានយ៉ាងល្អ​ដោយ​​បាន​ឈ្នះ​ទាំង​៣​ប្រកួត​ ទទួល​បាន​៩ពិន្ទុ ឈរលេខ១ ក្នុង​ពូល ក្នុងនោះយក​ឈ្នះប៉ាឡេស្ទីន ៤-១, ឈ្នះហុងកុង ១-០ និងអារ៉ាប់រួម ២-១។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ពួកគេបាន​យក​ឈ្នះ​ស៊ីរី ៥-៣ ​ដោយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី​១១ម៉ែត្រ ក្រោយស្មើគ្នា ១-១ ហើយ វគ្គ៨ក្រុមចុងក្រោយបានឈ្នះ ​ក្រុមខ្លាំង​ជប៉ុន ២-១។​

អ៉ីរ៉ង់​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​៣​លើក​សម្រាប់​ពាន​រង្វាន់់​លំដាប់​ទី១​អាស៊ី​នេះ​ ហើយ​​បាន​ឈ្នះ​ជើង​ឯក​ទាំង​៣​លើក​តែម្តង​គឺ​ឆ្នាំ១៩៦៨ ១៩៧២ និង១៩៧៦ ប៉ុន្តែ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក ពួក​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ដោយ​​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយយ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ដល់​ទៅ​៥​ដង។ ពួក​គេ​នឹង​ប្រឹង​ប្រែង​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម