កីឡា
កាតារជិតតាមស្មើកំណត់ត្រាកូរ៉េខាងត្បូងជើងឯកអាស៊ី Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកាតារបានយកឈ្នះក្រុមជម្រើសជាតិអុីរ៉ង់ដោយលទ្ធផល ៣-២ ដើម្បីឡើងទៅវគ្គផ្ដាច់ព័្រត្រពានរង្វាន់ AFC Asian Cup ក្នុងនាមជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់និងជាក្រុមម្ចាស់ផ្ទះ។
ក្រុមកាតារហាក់មានភាគរយខ្ពស់ក្នុងការប្រជែងដើម្បីក្លាយជាក្រុមម្ចាស់ជើងឯក AFC Asian Cup ឆ្នាំនេះដោយសារពួកគេជាក្រុមម្ចាស់ផ្ទះ និងធ្លាប់ឈ្នះពានរង្វាន់នេះកាលពីរដូវកាលមុន ខណៈហ្សកដានីជាក្រុមទើបឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះលើកដំបូង។
បើនិយាយពីក្រុមដែលឈ្នះពានរង្វាន់ AFC Asian Cup ច្រើនជាងគឺក្រុមជប៉ុនដែលបានឈ្នះ៤លើក(ឆ្នាំ១៩៩២, ២០០០, ២០០៤និង ២០១១)។ អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានឈ្នះជើងឯក៣ដងដូចគ្នា។ កូរ៉េខាងត្បូងធ្លាប់ឈ្នះ២លើក ក្នុងឆ្នាំ១៩៥៦ និង ១៩៦០។ ប្រសិនបើម្ចាស់ផ្ទះកាតារយកឈ្នះក្រុមហ្សកដានីក្នុងវគ្គផ្ដាច់ព្រ័ត្រ នោះពួកគេនឹងតាមស្មើកំណត់ត្រារបស់កូរ៉េខាងត្បូង ខណៈគុយវ៉ែត អូស្រ្ដាលី និងអុីរ៉ាក់ ធ្លាប់ឈ្នះម្តងដូចគ្នា។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព័្រត្រ AFC Asian Cup នឹងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០យប់ នៅកីឡដ្ឋាន Lusail Stadium។ ប្រវត្តិជួបគ្នារវាងក្រុមកាតារនិងហ្សកដានីគឺ៩លើក ក្នុងនោះកាតារឈ្នះ៦លើក ហ្សកដានីឈ្នះ២ និងស្មើ១លើក។
កាតារហាក់មានប្រៀបជាងទាំងបទពិសោធការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ និងក្នុងនាមជាម្ចាស់ផ្ទះទៀត។ បើនិយាយពីក្រុមហ្សកដានី ទោះបីមិនធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែពួកគេកំពុងតែមានកម្លាំងចិត្តយ៉ាងធំធេងដោយសារបានបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា