កីឡា
Dani Alves ប្រឈមជាប់ពន្ធនាគារ៩ឆ្នាំពីបទរំលោភសេពសន្ថវៈ
អតីតកីឡាកររបស់ក្លិប Barcelona, PSG, Sevilla និងជម្រើសជាតិប្រេស៊ីល Dani Alves ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ បន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទរំលោភនារីម្នាក់ក្នុងក្លិបរាត្រីនៅទីក្រុង Barcelona។
ឧប្បត្តិហេតុចោទប្រកាន់នេះបានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខណៈកីឡាកររូបនេះបានជាប់ឃុំតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ការកាត់ទោសពីបទរំលោភរបស់ Dani Alves ជាកីឡាករបាល់ទាត់អាជីពបានលេងឱ្យក្លិបកំពូលៗរួមមាន Barcelona, PSG និងក្រុមជម្រើសជាតិប្រេស៊ីលបានចាប់ផ្តើម។ រូបគេប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ តាមការស្នើសុំរបស់អយ្យការ និងត្រូវសងសំណងចំនួន ១៦២ ០០០ដុល្លារ ដល់ស្ត្រីដែលបានចោទប្រកាន់រូបគេពីបទរំលោភនាងនៅក្នុងក្លិបរាត្រីមួយក្នុងទីក្រុង Barcelona។ ការកាត់ក្តីរំពឹងថានឹងបញ្ចប់នៅថ្ងៃពុធ។
ស្ត្រីម្នាក់បានចោទប្រកាន់រូបគេពីបទរំលោភនាងនៅក្នុងបន្ទប់ទឹករបស់ក្លិបរាត្រីឈ្មោះ Sutton ក្នុងទីក្រុង Barcelona នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍ Alves បាននិយាយថា ពួកគេរួមភេទដោយព្រមព្រៀងគ្នា។ ខណៈដំបូងឡើយ គេបានបដិសេធមិនស្គាល់ស្ត្រីរូបនោះ។ យោងតាមការកាត់ទោស Alves ដែលសម្រាកនៅ Barcelona បន្ទាប់ពីលេងឱ្យជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតារ បានផ្តល់ស្រាសំប៉ាញដល់នារីវ័យក្មេងរូបនេះ និងមិត្តរបស់នាង។ បន្ទាប់មក Alves ត្រូវបានចោទប្រកាន់ថាបាននាំនាងទៅបន្ទប់តូចមួយនៅក្នុងក្លិបរាត្រីនោះ។

ស្ត្រីរូបនោះបានអះអាងថា នាងមិនបានដឹងថាវាជាបង្គន់នោះទេ។ នៅពេលទៅដល់ខាងក្នុងកីឡាកររូបនេះបានប្រើ “ហឹង្សា” និងបង្ខំនាងឱ្យរួមភេទជាមួយគាត់ ប៉ុន្តែនៅពេលនោះ នាងបានជំទាស់។
នៅក្នុងសក្ខីកម្មមួយរបស់ Alves កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានប្រាប់កាសែត La Vanguardia កាលពីខែមិថុនាថា រូបគេបានកុហកដំបូងអំពីការស្គាល់អ្នកចោទប្រកាន់ដោយសារតែខ្លាចប្រពន្ធរបស់ខ្លួនដឹង ប្រសិនបើគេសារភាពពីទំនាក់ទំនងជាមួយនារីផ្សេង។ ដំបូងឡើយ Alves បានបដិសេធពីការស្គាល់នារីម្នាក់នោះ ដោយសារមិនចង់ឱ្យគេដឹងអំពីភាពមិនស្មោះត្រង់របស់ខ្លួន។
អំឡុងពេលកីឡាករប្រេស៊ីលរូបនេះស្ថិតនៅក្នុងពន្ធនាគាររង់ចាំការកាត់ក្តី តុលាការអេស្ប៉ាញបានបដិសេធម្តងហើយម្តងទៀតនូវសំណើសុំដោះលែង Alves។ មូលហេតុចម្បងដែលផ្តល់ដោយចៅក្រមគឺហានិភ័យនៃការរត់គេចខ្លួនទៅប្រេស៊ីល។ ប្រេស៊ីលមិនធ្វើបត្យាប័នសញ្ជាតិរបស់ខ្លួនទេ។

Alves គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេងបានច្រើនបំផុតក្នុងពិភពបាល់ទាត់។ គេបានឈ្នះពានរង្វាន់ចំនួន៤២ រួមទាំងពានរង្វាន់ UEFA Champions League ចំនួន៣ដង ជាមួយ Barcelona និងពានរង្វាន់ Copa America ចំនួន ២ដងជាមួយប្រេស៊ីល។ Alves ដែលធ្លាប់លេងជាមួយក្លឹបយក្សអ៊ីតាលី Juventus និង Sevilla កំពុងលេងឱ្យក្លិបម៉ិកស៊ិក Pumas UNAM នៅពេលមានឧប្បត្តិហេតុចោទប្រកាន់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?