កីឡា
ផ្ទុះការតវ៉ាខ្លាំង អតីតអ្នកប្រដាល់ ឡោ សំណាង ស្រែកអយុត្តិធម៌សម្រាប់ រិន ដេវិត យប់មិញ
អតីតកីឡាករប្រដាល់ល្បីឈ្មោះ ឡោ សំណាង បានចាត់ទុកអយុត្តិធម៌សម្រាប់កីឡាករ រិន ដេវិត នៅពេលត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់ពិន្ទុកីឡាករ ធន់ អៀឡៃ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនថោនកាលពីយប់មិញ។
លោក ឡោ សំណាង បានឡើងទៅលើសង្វៀនក្រោយពេលលទ្ធផលត្រូវបានប្រកាស ហើយក៏មានអ្នកនៅខាងកីឡាករ រិន ដេវិត ពីរបីនាក់ទៀតបានឡើងទៅកាន់សង្វៀនដែរ។ ពួកគាត់បានបង្ហាញកាយវិការ និងស្រែកពីការមិនទទួលយកលទ្ធផល។ ជាពិសេសលោក ឡោក សំណាង បានដោះអាវបង្ហាញកាយវិការមិនពេញចិត្តយ៉ាងខ្លាំងមែនទែន។

លោក ឡោ សំណាង បាននិយាយថា តាមបទពិសោធធ្លាប់ជាកីឡាករ និងរៀនសូត្រចំណេះជំនាញ លោកបានកត់សំគាល់ឃើញពីការប្រកួតគឺ រិន ដេវិត ឈ្នះពិន្ទុទឹកទី១ និងទី២ ខណៈទឹកដីទី៣មិនសូវលើសខ្វះគ្នាប៉ុន្មានទេ។ រឿងហេតុអ្វីបានជាកាត់ក្តីឲ្យ ធន់ អៀឡៃ ឈ្នះដោយពិន្ទុ ៣-២ លើកីឡាករ រិន ដេវិត គឺជាការសម្រេចចិត្តដ៏អយុត្តិធម៌។
មិនត្រឹមតែប៉ុណ្ណោះនៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្រជាច្រើនក៏មើលឃើញ រិន ដេវីត ជាអ្នកឈ្នះដែរ។ ដូចអ្វីដែលលោក ឡោ សំណាង លើកឡើងដែរ អ្នកគាំទ្របានបញ្ចេញមតិថា ទឹកទី១ និងទី២ រិន ដេវិត នាំមុខ ខណៈទឹកទី៣ប្រហាក់ប្រហែលគ្នា។

កាលពីយប់មិញនេះ អ្នកគាំទ្រមួយចំនួនក៏មើលឃើញពីការសេចក្តីមិនសមរម្យមួយគូទៀតរវាងកីឡាករអ៊ូបេគីស្ថាន រក្សា អាសាដ ជាកូនសិស្សរបស់ក្លិប អេ ភូថង ត្រូវបានកាត់ក្តីឲ្យចាញ់កីឡាករកម្ពុជា ធី វ៉ារិទ្ធ ៤-១ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់។ អ្នកគាំទ្របានលើកឡើងថា រក្សា អាសាដ វ៉ៃកណ្តាប់ដៃចូលច្រើនដែលមានប្រៀប ខណ ធី វ៉ារិទ្ធ វាយជង្គង់បានច្រើន។
ទាំងកណ្តាលយប់ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានបង្ហោះសារទាំងយប់ជុំវិញលទ្ធផលនេះ។ លោកបាននិយាយថា ៖«ត្រូវនិយាយគ្នាទាំងយប់ហើយ រិន ដេវិត បងគេងអត់លក់»។

លោកបានឆ្លើយតបនឹងអ្នកគាំទ្រថា ៖«អរគុណបងប្អូនទាំងអស់គ្នា ខ្ញុំនឹងដោះស្រាយរឿងនេះដើម្បីរកយុត្តិធម៌ដោយកីឡាករដែលឈ្នះពិតប្រាកដ»។
នៅព្រឹកនេះ កីឡាករ រឿង សុភ័ណ្ឌ បានសំណូមពរឲ្យលោក ឡោ សំណាង និងក្រុមការងាររបស់កីឡាករ រិន ដេវិត ធ្វើការតវ៉ាដោយនីតិវិធីគឺដាក់ពាក្យទៅគណវិនិច្ឆ័យត្រឹមត្រូវ។ សូមកុំបង្ហាញកាយវិការនៅលើសង្វៀន វាអាក្រក់មើលដល់មហាជន និងបរទេស។
រឿង សុភ័ណ្ឌ បានបន្ថែមថា ដោយសារមានរឿងចម្រូងចម្រាសបែបនេះ គណៈកម្មការរបស់សហព័ន្ធគួររៀបចំពិនិត្យសាថ្មី ហើយរក្សាទុកខ្សែក្រវាត់ និងប្រាក់រង្វាន់ឲ្យបានច្បាស់លាស់ មុនធ្វើការសម្រេចចិត្តម្តងទៀតដើម្បីឲ្យយុត្ថិធម៌។
កាលពីយប់មិញនេះ ចៅក្រម៣រូបគឺលោក ណុប វ៉ាន់ថេត, កែវ ពៅ និងលោក ប៉ាន់ ស៊ីថៃ ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ ធន់ អៀឡៃ ខណៈចៅក្រម២រូបគឺលោក បឹត សំខាន់ និង ឌៀន វិបុល ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ រិន ដេវិត។
ការផ្ទុះរិះគន់ខ្លាំងបែបនេះបានកើតឡើងជាថ្មី បន្ទាប់ពីការរិះគន់ចំពោះការរៀបចំប្រកួតរវាង ធន់ រិទ្ធី និងកីឡាករថៃ សៃយុគ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែលលទ្ធផលស្មើគ្នា។ អ្នករៀបចំកម្មវិធីគឺរៀបចំការប្រកួតស្ម័គ្រចិត្ត ប៉ុន្តែកីឡាករទាំងពីរបានដាក់ខ្សែក្រវាត់ដែលមើលទៅរូបភាពដណ្តើមខ្សែក្រវាត់បណ្តាលឲ្យអ្នកគាំទ្រមានការយល់ច្រឡំ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានធ្វើសន្និសីទបកស្រាយពន្យល់ដល់មហាជន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ