កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម រិន ដេវិត ចេញវីដេអូស្នើឲ្យប្រធានគុនខ្មែររកយុត្តិធម៌
កីឡាករប្រដាល់គុនខ្មែរ រិន ដេវិត បានចេញវីដេអូស្នើដល់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជួយរកយុត្តិធម៌ដល់ខ្លួន បន្ទាប់ពីចៅក្រមបានកាត់ក្តីឲ្យរូបគេបានចាញ់កីឡាករ ធន់ អៀឡៃ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នៅសង្វៀនថោន។

ការតស៊ូគ្នា៣ទឹកនៅលើសង្វៀន នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រម៣រូបគឺលោក ណុប វ៉ាន់ថេត, កែវ ពៅ និងលោក ប៉ាន់ ស៊ីថៃ ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ ធន់ អៀឡៃ ខណៈចៅក្រម២រូបគឺលោក បឹត សំខាន់ និង ឌៀន វិបុល ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ រិន ដេវិត។

ការពិតបង្ហាញនៅលើសង្វៀនដែលមហាជនបានមើលឃើញផ្ទាល់ភ្នែកគឺ រិន ដេវិត មានប្រៀបនៅទឹកទី១ និង២ ប៉ុន្តែនៅទឹកទី៣ ធន់ អៀឡៃ ហាក់ធ្វើបានល្អ។ ក្រោយចប់ការប្រកួត ខាងភាគីកីឡាករ រិន ដេវីត បានតវ៉ា និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ហើយអ្នកគាំទ្រភាគច្រើនក៏បានបញ្ចេញមតិមិនពេញចិត្តសម្រាប់លទ្ធផលនេះដែរ។
តាមការលើកឡើងរបស់លោក ស៊ន អេលីត ដែលជាអ្នកធ្លាប់រៀបចំកម្មវិធីប្រកួត និងជាគ្រូបង្ហាត់ម្នាក់បានលើកជាចម្ងល់ថា ហេតុអ្វីបានដាក់ឲ្យលោក កែវ ពៅ ជាចៅក្រមដាក់ពិន្ទុសម្រាប់ការប្រកួតនេះ ពីព្រោះលោក កែវ ពៅ ជាឪពុកបង្កើតរបស់កីឡាករ តាញ់ មករា ដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ដែលជាគ្រូរបស់ ធន់ អៀឡៃ។

នៅរសៀលថ្ងៃទី៩ ខែកុម្ភៈនេះ រិន ដេវិត បានចេញវីដេអូឃ្លីបខ្លីនដោយបាននិយាយថា ៖«បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទកីឡាករ រិន ដេវិត ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។ ដូចបងប្អូនបានទស្សនាការប្រកួតកាលពីយប់មិញ ខ្ញុំជាមួយនឹង ធន់ អៀឡៃ ហើយលទ្ធផលនោះគឺខ្ញុំមិនពេញចិត្ត ពីព្រោះខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខ្ញុំគិតថា មានប្រៀបទៅលើគាត់។ សូមឲ្យលោកអ៊ុំ តែម ម៉ឺន ជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផង។ ចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនចូលចិត្តស្រឡាញ់ខ្ញុំបាទកីឡាករ រិន ដេវិត»។

សូមបញ្ជាក់ថា រិន ដេវិត ជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់កីឡាឃីកបុកស៊ី វិញ្ញាសា Light Contact ទម្ងន់៦៣គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករថៃ Karrakot Wijitnavee នៅវគ្គផ្តាច់ព្រ័ត្រ។ រូបគេបានឈ្នះខ្សែក្រវាត់១គ្រឿងនៅប្រទេសម៉ាឡេស៊ី និងឈ្នះខ្សែក្រវាត់២គ្រឿងនៅសង្វៀន PNN៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង