Connect with us

កីឡា

កីឡាករបាល់ទះ៥រូបមានទ្រព្យសម្បត្តិច្រើនបំផុត

បានផុស

នៅ

បាល់ទះ​ជា​កីឡា​ដ៏​ពេញ​និយម​មួយ ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន​កីឡាករបាល់ទះជាច្រើនក៏មានលទ្ធភាពអាចរកចំណូលបានច្រើន តាមរយៈឱកាស​បង្ហាញខ្លួនជាមួយក្រុមកំពូលៗក្នុង​ពិភព​លោក​។

ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញពីកីឡាករបាល់ទះ៥រូប ដែលមានទ្រព្យសម្បត្តិច្រើន​ជាង​គេបំផុត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Wilfredo Leon

កីឡាករ Wilfredo Leon ឈរលេខ​១​ក្នុងបញ្ជីឈ្នោះជាកីឡាករបាល់ទះមានទ្រព្យសម្បត្តិច្រើនបំផុត សរុបប្រហែលជា៦៦លានដុល្លារ។ រូប​គេ​បានចាប់ផ្តើមលេងបាល់ទះនៅអាយុ៧ឆ្នាំ ដោយ​ម្តាយ​របស់ខ្លួនផ្ទាល់​គ្រូ​បង្វឹក​ផ្ទាល់។ រូប​គេ​បាន​ជាប់ជម្រើស​ជាតិ​ដំបូង​ក្នុង​ឆ្នាំ ២០០៨ នៅ​អាយុ​១៤​ឆ្នាំ។ ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ Leon បានផ្លាស់ទៅលេងឲ្យក្លិបរុស្ស៊ី Zenit Kazan ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់ត្រូវបានគេប៉ាន់ស្មានថា មានប្រហែល​១.៤លានអុីរ៉ូ។ នៅឆ្នាំ២០១៥និង២០១៦ រូបគេ​ជាកីឡាករលេងក្រៅម៉ោងឲ្យក្លិបកាតា​រ Al Rayyan ប៉ុន្តែបច្ចប្បន្នកីឡាករវ័យ៣០ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប Sir Safety Umbria Volley នៅលីគបាល់ទះកំពូលអុីតាលី។

២. Maxim Mikhaylov

កីឡាករ Maxim Mikhaylov កើតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៨៨ នៅទីក្រុង Tayga មានទ្រព្យសម្បត្តិច្រើននៅលេខរៀងទី២ ដោយទ្រព្យសម្បត្តិសរុបរបស់រូបគេមានប្រមាណ ១.៣ លានដុល្លារ។ រូប​គេ​ជាកីឡាករមួយរូបដែលមានភាពរហ័សរហួនគួរឱ្យកត់សម្គាល់ ជាមួយយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តខ្ពស់។ ក្នុងឆ្នាំ២០១០ Mikhaylov បានចូលរួមជាមួយ Zenit Kazan ហើយជួយក្រុមមួយនេះឈ្នះឈ្នះមេដាយ​មាស​១​ ប្រាក់២ និង​សំរិទ្ធ២ ក្នុងពានរង្វាន់ CEV Champions League, ឈ្នះមេដាយមាស៦​ និង​មេដាយសំរិទ្ធ១ ក្នុងពានរង្វាន់ Russian Championship និង មេដាយមាស១០ ប្រាក់១ ក្នុងពានរង្វាន់ Russian Super Cup គិតត្រឹម​ដើម​ឆ្នាំ២០២៤។

៣. Dmitry Muserskiy

កីឡាករ Dmitry Muserskiy កើតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨៨ រូបគេត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងដោយសាររូបគេមានកម្ពស់ខ្ពស់ខ្លាំងរហូតដល់ ២.១៨ ម៉ែត្រ។ រូប​គេ​ជាកីឡាករបាល់ទះដែលមានទ្រព្យសម្បត្តិច្រើន​លំដាប់​លេខ៣​៣ ដោយ​មាន​​ទ្រព្យ​សម្បត្តិសរុប​១លានដុល្លារ។ រូបគេបានចាប់ផ្ដើមលេងឲ្យក្លិបអាជីពដំបូងនៅឆ្នាំ១៩៩៦ លេងឲ្យក្រុម VC Yurydychna Akademiya Kharkiv ក្នុងប្រទេសអ៊ុយក្រែន។ ឆ្នាំ២០០៦ រូបគេបានផ្លាស់មកលេងឲ្យក្រុម Belogorie Belgorod ក្នុងប្រទេសរុស្សី។

សមិទ្ធផល​សំខាន់ៗ​បំផុត​របស់​គាត់​គឺ​ការ​ដឹក​នាំ​ក្រុម​រុស្ស៊ី​ឱ្យ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ២០១២ ក្នុង​ទីក្រុង​ឡុងដ៍។ បន្ថែមពីលើមេដាយមាស​អូឡាំពិក Dmitry Muserskiy ក៏ជាផ្នែកមួយដ៏សំខាន់នៃក្រុមដែលបានឈ្នះជើងឯកជាច្រើនរួមទាំងជើងឯកអឺរ៉ុបក្នុងឆ្នាំ២០១៣ និង ២០១៧ និង World League ក្នុងឆ្នាំ២០១១ និង២០១៣។

៤. Earvin N’Gapeth

កីឡាករ Earvin N’Gapeth កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩១ ជាអ្នកលេងបាល់ទះអាជីពដ៏ល្បីល្បាញម្នាក់​របស់​ប្រទេសបារាំង​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ១លានដុល្លារ ។ N’Gapeth ត្រូវបាន​ទទួលស្គាល់​ជាកីឡាករដែលមានភាពវៃឆ្លាត ស្ទាត់ជំនាញទាំងការវាយលុក និងការការពារ និងជាកម្លាំងសំខាន់ក្នុងការដឹកនាំក្រុមរបស់ឲ្យក្រុមទទួលបាន​សមិទ្ធផល​ជា​ច្រើន។ ក្នុងរយៈពេល១៦ឆ្នាំ ក្នុងអាជីពជាកីឡាករបាល់ទះ N’Gapeth លេងក្រុមអាជីព៦ផ្សេងគ្នាក្នុងនោះកាលពីឆ្នាំ២០០៨ ដល់២០១១ លេងឲ្យ Tours VB ជួយឲ្យក្រុមរបស់បារាំងមួយនេះឈ្នះពានរង្វាន់ French Cup ៣លើកនិងលីគ​បាល់ទះ​កំពូល​បារាំង  French Championship ១លើក ។

៥. Robertlandy Simon

កីឡាករ Robertlandy Simon កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៧ មានកម្ពស់ ២.០៨ម៉ែត្រ មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៥០,០០០ ដុល្លារ។ ក្នុងអាជីពជាកីឡាករបាល់ទះ រូបគេបានលេងឲ្យក្លិបនៅប្រទេសកូរ៉េខាងត្បូង កាតារ ប្រេស៊ីល និងអុីតាលី ។ សមិទ្ធផល​របស់កីឡាករវ័យ៣៦ឆ្នាំនេះ ជាមួយក្លិបអាជីពរួមមានជួយឲ្យក្រុម Volley Piacenza ឈ្នះពានរង្វាន់ CEV Challenge Cup ឆ្នាំ២០១៣ ឈ្នះពានរង្វាន់ CEV​ Champion League ឆ្នាំ២០១៩ ជួយឲ្យក្រុម Al Rayyan ឈ្នះជើងឯក​រង FIVB Volleyball  Club World Championship ឆ្នាំ២០១៤ ជួយឲ្យក្រុម​ Sada Cruzeiro ឈ្នះជើង​ឯក និង​ចំណាត់​ថ្នាក់​លេខ​៣ពានរង្វាន់ពិភព​លោក FIVB Volleyball  Club World Championship, ឈ្នះ​ជើង​ឯក South American Volleyball Club Championship ពីរ​លើក និងជួយឲ្យក្រុម Volley Lube ឈ្នះជើង​ឯក១​លើក ជើង​ឯក​រង​២​លើក FIVB Volleyball  Club World Championship ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម