Connect with us

កីឡា

គូល្អ! បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតេជោលីគ

បានផុស

នៅ

ការ​ប៉ះ​គ្នា​រវាង ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ និង ក្រសួង​មហា​ផ្ទៃ បាន​ក្លាយ​ជា​ជំនួប​គួរ​ឲ្យចាប់​អារម្មណ៍​​បំផុត​​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​​បាល់ទះ​តេជោលីគ ​​ឆ្នាំ​២០២៤។

ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំង​ពីរ​នៅ​សល់​ម្នាក់​១​ប្រកួត​ដូច​គ្នាក្នុង​​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ ជុំ​ទី​២ ដោយ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ប៉ះ​ក្រុមនគរ​បាល​ខេត្ត​ពោធិ៍សាត់ ខណៈ​បញ្ជាការដ្ឋាន​អង្គរ​ក្ស​ប៉ះ​ក្រុម​ខ្លាំង​វិសាខា នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ ទោះ​ជា​លទ្ធផល​​​ប្រែ​ប្រូល​យ៉ាង​​ណា ក៏​ក្រុម​បញ្ជាការដ្ឋាន​នៅ​តែ​ឈរ​លេខ​២ និង​ក្រុម​ក្រសួង​មហា​ផ្ទៃ​នៅ​តែ​ឈរ​លេខ​៣​។

ក្រុម​ក្រសួង​មហាផ្ទៃ

ឆ្លង​កាត់​១១​ប្រកួត​ក្នុង​វគ្គ​​វិលជុំ​សន្សំ​ពិន្ទុ បញ្ជាការដ្ឋាន​អង្គរក្ស រក​បាន​២៦​ពិន្ទុ ​តាម​រយៈ​ជ័យជម្នះ​៩​លើក និង​ចាញ់​២​លើក។ ចំណែក​ក្រសួង​មហា​ផ្ទៃ​រក​បាន​២១​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​៧​លើក និង​ចាញ់​៤​លើក។

បរាជ័យ​២​លើក​របស់​​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រោម​ស្នាដៃ​របស់​ក្រុម​វិសាខា កាល​ពី​​ជុំ​ទី១ និង​ចាញ់​ក្រសួង​មហា​ផ្ទៃ​​ ​នៅ​​ក្នុង​ជុំ​ទី​២ ខណៈ​បរាជ័យ​៤លើក​របស់​ក្រសួង​មហា​ផ្ទៃ​ក្រោម​ថ្វី​ដៃ​របស់បញ្ជាការដ្ឋាន​អង្គរក្ស​ កាល​ពី​ជុំទី១​ វិសាខា ក្នុង​​ជុំទី១ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញជុំ​ទី១ និង​​វិសាខាជុំទី២។

Luvi តួ​សំខាន់របស់​បញ្ជាការដ្ឋាន​អង្គរក្ស

ជួប​គ្នា​២​លើក​កន្លង​មក ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិត​ស្វាញ​ខ្លាំង​មែន​ទែន​។ នៅ​ជុំ​ទី១ ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​យក​ឈ្នះ​ក្រសួង​មហា​ផ្ទៃ​ដោយ​លទ្ធផល ៣សិត​ទល់​២​ ប៉ុន្តែ​នៅជុំ​ទី​២ ក្រសួង​មហា​ផ្ទៃ​សង​សឹក​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​សម្រេច​តាម​រយៈ​ជ័យជម្នះ​​​៣សិត​ទល់​២​​វិញ។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​សមាជិក​បរទេសជាកម្លាំង​ដ៏​សំខាន់​គឺ​កីឡាករ​ឥណ្ឌូណេស៊ី​​៣​​រូប​ ស្រប​ពេល​​ក្រសួង​មហា​ផ្ទៃ​មាន​កីឡាករ​វៀតណាម​​២​រូប​ដ៏​ល្អ​ ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ខ្មែរ​វិញ​​ ក្រសួង​មហា​ផ្ទៃ​​មាន​​​ មឿន ម៉េងឡាយ និង ធី ម៉េងហួង ជា​កម្លាំង​ដ៏​សំខាន់។

ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​​ល្ងាច​គឺ​ជា​ការ​កាត់​សេចក្តី​​ស្វែងរក​ក្រុម​​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ធី ម៉េងហួង ជាតួ​សំខាន់របស់​ក្រសួង​មហា​ផ្ទៃ

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ១​គូ​ទៀតគឺ ក្រុម​ខ្លាំង​វិសាខា ប៉ះ​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ។ វិសាខា​ជា​ក្រុម​មាន​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​ទាំង​១១​ប្រកួត មាន​​៣៣​ពិន្ទុ ឈរ​លើ​កំពូលតារាង ខណៈ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ឈរ​លេខ​៤ក្នុង​តារាង បន្ទាប់​ពីឈ្នះ​៦ ចាញ់​៥ រក​បាន១៧​ពិន្ទុ។

លទ្ធផល១១​ប្រកួតរបស់​ បញ្ជាការដ្ឋាន​អង្គរក្ស (ឈ្នះ​៩ ចាញ់​២ មាន​២៦​ពិន្ទុ)

  • ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ៣-០
  • ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០
  • ចាញ់ ក្រសួង​មហា​ផ្ទៃ ២-៣
  • ឈ្នះ កងពលធំ​អន្តរាគមន៍​លេខ៣ ៣-០
  • ឈ្នះ នគរ​បាល​ខេត្ត​កណ្តាល ៣-០
  • ចាញ់​ វិសាខា ០-៣
  • ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ៣-២
  • ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-១
  • ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-២
  • ឈ្នះ​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ៣-១
  • ឈ្នះ នគរ​បាល​ខេត្ត​ព្រះ​សីហនុ ៣-០

លទ្ធផល១១​ប្រកួត​របស់​ ក្រសួង​មហា​ផ្ទៃ (ឈ្នះ​៧ ចាញ់​៤ មាន​២១​ពិន្ទុ)

  • ចាញ់ វិសាខា ០-៣
  • ឈ្នះ​ កងពលធំ​អន្តរាគមន៍​លេខ​៣ ៣-០
  • ឈ្នះ​ បញ្ជាការដ្ឋាន​អង្គរក្ស ៣-២
  • ចាញ់ ស្នងការដ្ឋាន​នរ​បាល​រាជ​ធានី​ភ្នំពេញ ១-៣
  • ចាញ់ វិសាខា ០-៣
  • ឈ្នះ កងពលធំ​អន្តរាគមលេខ​៣ ៣-១
  • ឈ្នះ នគរ​បាល​ខេត្ត​ព្រះ​សីហនុ ៣-០
  • ឈ្នះ នគរ​បាល​ខេត្ត​កណ្តាល ៣
  • ចាញ់ បញ្ជាការដ្ឋាន​អង្គរក្ស ២-៣
  • ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ៣-១
  • ឈ្នះ នគរ​បាលខេត្ត​ពោធិ៍សាត់ ៣-១

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម