កីឡា
ស្វែងយល់ជើងឯកពិភពលោក LPBA ស្រួង ភាវី ឈ្នះលើកទី៧ម្សិលមិញ
កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ស្រួង ភាវី បានឈ្នះជើងឯកពិភពលោកប៊ីការ៉យមវិញ្ញាសា LPBA (Women’s Professional Billiard Association) ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះកីឡាការិនីរ៉េខាងត្បូង Jung-suk Lim នៅវគ្គផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាការឈ្នះលើកទី៧របស់កីឡាការិនីកម្ពុជា។

PBA គឺជាសមាគមកីឡាប៊ីឡាដអាជីពដែលស្ថិតក្រោមសមាគមកីឡាប៊ីយ៉ា និងស្នូឃ័រអាជីពពិភពលោក WPBSA ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦។ និយាយដោយឡែកតែ PBA មានវិញ្ញាសាចំនួន៤គឺវិញ្ញាសាឯកតជន PBA សម្រាប់បុរស វិញ្ញាសាឯកតជន LPBA សម្រាប់នារី វិញ្ញាសាឯកតជន Dream សម្រាប់បុរស និងវិញ្ញសាឯកតជន Challenge សម្រាប់បុរស។
វិញ្ញាសាឯកតជននារី LPBA ប្រជុំដោយកីឡាការិនីទូទាំងពិភពលោកចូលរួមប្រកួតប្រជែងជារៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះកីឡាការិនីកម្ពុជា ស្រួង ភាវី បានឈ្នះ៧ដង។ គិតត្រឹមដើមឆ្នាំ២០២៤នេះ កីឡាការិនីកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងដែលមានកីឡាការិនីទូទាំងពិភពលោកចំនួន១២៥នាក់។

ចំណាត់ថ្នាក់លេខ១កំពុងកាន់កាប់ដោយកីឡាការិនីជប៉ុន Ayako Sakai ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាតើ តារាងចំណាត់ថ្នាក់នឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីកីឡាការិនីកម្ពុជា ស្រួង ភាវី បានឈ្នះជើងឯកលើកទី៧ ខណៈកីឡាការិនីជប៉ុនមិនមានវត្តមានទេ។
ចំណែកកីឡាការិនីកូរ៉េខាងត្បូង Jung-sum Lim ដែលចាញ់ ស្រួង ភាវី ម្សិលមិញនេះស្ថិតនៅចំណាត់ថ្នាក់លេខ៧។
ក្រៅពីវិញ្ញាសា LPBA ដែលបានឈ្នះ៧ដង ស្រួង ភាវី ធ្លាប់ឈ្នះជើងឯកវិញ្ញាសា 3-Cushion ក្នុងការប្រកួតជើងឯកអាស៊ី ZANCA 1st Asian Championship ឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាង និងចំណាត់ថ្នាក់លេខ៣ ពិភពលោកវិញ្ញាសាដដែលនេះនៅប្រទេសតួកគីឆ្នាំ២០១៨ និង២០១៩។ វិញ្ញាសាដដែលនេះ ភាវី បានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងបានឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់វិញ្ញាសា 1-Cushion៕


អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ