កីឡា
ជើងខ្លាំងត្រកូល Osaki ២រូបកំពុងគ្រងខ្សែក្រវាត់ឃីកបុកស៊ីងសង្វៀន RISE
កើតក្នុងត្រកូលតែមួយ កីឡាករ Kazuki Osaki និងកីឡាករ Koki Osaki ជាអ្នកស្រឡាញ់ក្បាច់គុនប្រដាល់ដូចគ្នាដោយបងប្អូនទាំង២នាក់កំពុងគ្រងខ្សែក្រវាត់ឃីកបុកស៊ីងនៅសង្វៀន RISE របស់ប្រទេសជប៉ុន។
កីឡាករ Kazuki Osaki ដែលជាបងប្រុសកើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៦ ជាម្ចាស់ខ្សែក្រវាត់ RISE Super Flyweight។ បច្ចុប្បន្នរូបគេកំពុងឈរនៅចំណាត់ថ្នាក់លេខ១លើពិភពលោកជាកីឡាករប្រដាល់ឃីកបុកស៊ីងល្អបំផុតក្នុងទម្ងន់៥៣គីឡូក្រាមរៀបចំដោយ Beyond Kick។
កំណត់ត្រារបស់ Kazuki Osaki គិតចាប់តាំងពី២០១៩ ដល់ដើមឆ្នាំ២០២៤ ឆ្លងកាត់លើសង្វៀន២១លើកគឺឈ្នះ២០លើ និងចាញ់តែ១លើកគត់ គឺចាញ់កីឡាករជប៉ុន Toki Tamaru ក្នុងកម្មវិធី RISE World Series 2023 ជុំទី២ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ កីឡាករជាអ្នកប្រដាល់មួយរូបដែលមានបទពិសោធមិនធម្មតាដោយធ្លាប់ឈ្នះខ្សែក្រវាត់ WMC Japan Flyweight ឆ្នាំ២០១៧។ មួយឆ្នាំបន្ទាប់ រូបគេបានឈ្នះខ្សែក្រវាត់ LPNJ Flyweight នៅសង្វៀន Lumpinee រៀបចំនៅប្រទេសជប៉ុន។
ឆ្នាំ២០១៨ Kazuki Osaki បានចាប់ផ្តើមប្រឡូកក្នុងការប្រកួតឃីងបុកស៊ីងឡើងវិញ ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី King of Knock Out របស់ប្រទេសជប៉ុន។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រូបគេបានចូលប្រកួតនៅសង្វៀន RISE លើកដំបូង។ ពេលនោះ រូបគេទទួលបានខ្សែក្រវាត់ RISE Super Flyweight ទម្ងន់៥៣គីឡូក្រាម ក្រោយយកឈ្នះកីឡាករ Toki Tamaru ដោយពិន្ទុ។ ឆ្នាំ២០២៣ រូបគេបានឈ្នះខ្សែក្រវាត់ ISKA Oriental Rules World Flyweight។
កីឡាករ Koki Osaki ដែលជាប្អូនប្រុសទើបវ័យ២៤ឆ្នាំ ប៉ុន្តែបើនិយាយពីសមត្ថភាពក៏មិនចាញ់បងប្រុសប៉ុន្មានឡើយ។ រូបគេប្រកួត១៤លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ២០២០មកគឺ ឈ្នះ១២លើក ស្មើ១លើក និងចាញ់១លើក។ កីឡាកររូបនេះមានជំនាញ់ប្រដាល់ឃីកបុកស៊ីង និងសេរី។ កាលពីវ័យ១៤ឆ្នាំ កីឡាករ Koki បានឈ្នះខ្សែក្រវាត់ Muay Thai Windy Super Fight ទម្ងន់៤០គីឡូក្រាម ឆ្នាំ២០១៣ ក្រោយយកឈ្នះកីឡាករជប៉ុន Asato Kataoka។ ឆ្នាំ២០១៤ រូបគេបន្តឈ្នះខ្សែក្រវាត់ All Japan Jr. Kick ទម្ងន់៤៥គីឡួក្រាម បន្ទាប់ពីយកឈ្នះកីឡាករ Hideaki Hishinuma។ ឆ្នាំ២០១៥ Osaki បានឈ្នះជើងឯក J-NETWORK All Japan A-league Winner & Spirit Award ក្នុងប្រភេទម្ងន់៥៣គីឡូក្រាម។
ឆ្នាំ២០១៨ រូបគេបន្តបានឈ្នះខ្សែក្រវាត់ J-NETWORK Super Flyweight ក្រោយយកឈ្នះកីឡាករ Satoshi Katashima និងឈ្នះខ្សែក្រវាត់ WMC Japan Super Flyweight។ ឆ្នាំ២០២១ Koki បន្តឈ្នះខ្សែក្រវាត់ BOM Bantamweight ក្នុងកម្មវិធី Battle of Muay Thai។ ឆ្នាំ២០២៣ រូបគេបានឈ្នះខ្សែក្រវាត់ RISE ជាលើកដំបូង បន្ទាប់ពីយកឈ្នះកីឡាករ Yugo Kato ក្នុងកម្មវិធី RISE World Series 2023 ជុំទី២ ក្រោយប្រឡូកក្នុងសង្វៀន RISE តាំងពីឆ្នាំ២០១៩។
អ្នកប្រដាល់ជប៉ុនត្រកូល Osaki ទាំង២រូបនេះសុទ្ធតែជាម្ចាស់ខ្សែក្រវាត់នៅសង្វៀន RISE ដូចគ្នាហើយមានប្រវត្តិនិងបទពិសោធច្រើនទាំងវ័យក្មេង។
គួរបញ្ជាក់ផងដែរ សង្វៀន RISE មានឈ្មោះពេញថា Real Impact Sports Entertainment គឺជាក្រុមហ៊ុនផ្សព្វផ្សាយប្រដាល់ឃីកបុកស៊ីងរបស់ជប៉ុនដ៏ល្បីមួយដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល