កីឡា
ទូច រាជសីហ៍ និង មាជ សុខរ៉ា ជួបគ្នាកក្រើកសង្វៀនគូបូតាបាយ័ន ថ្ងៃសុក្រនេះ
ទូច រាជសីហ៍ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា និង មាជ សុខរ៉ា អ្នកប្រដាល់ក្លិបនាគរាជចតុមុខ ត្រូវគណៈកម្មការផ្គូផ្គងកីឡាប្រដាល់ប្រចាំសង្វៀនស្ថានីយទូរទស្សន៍បាយ័ន ផ្គូផ្គងឲ្យជួបគ្នាក្នុងកម្មវិធីប្រដាល់គូបូតា នាយប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
មាជ សុខរ៉ា មិនធ្លាប់ប្រកួតជាមួយទូច រាជសីហ៍ ទេកន្លងមក។ គេបាត់មុខពីសង្វៀនប្រដាល់យូរក្រែលហើយ។ មាជ សុខរ៉ា ជាម្ចាស់ជើងឯកខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីបានផ្ដួលយកឈ្នះKeng Kat អ្នកប្រដាល់ថៃ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងឆ្នាំ២០១៨ គេវាយមិនញញើតរាជសីហ៍នោះឡើយ បើទោះបីជាខ្លួនធ្លាប់បានឃើញ និងដឹងពីប្រវត្តិរបស់រាជសីហ៍ ក្តី។
ចំណែក ទូច រាជសីហ៍ គេក៏បាត់មុខពីសង្វៀនយូរឆ្នាំ មុន មាជ សុខរ៉ា ទៅទៀត។ រាជសីហ៍ គេមិនជាខ្លាំងនោះទេ ប៉ុន្តែមានអំនួតដោយអាងលើកម្លាំងបាយរបស់គេ។ រាល់ការប្រកួតរបស់ រាជសីហ៍ មិនសូវដែលទទួលបានជ័យជំនះនោះឡើយ។ តែគេទទួលស្គាល់ថា រាជសីហ៍ វាយមិនឈឺនោះទេ ។
គេវាយគ្មានស្នៀតគុនអ្វីច្បាស់លាស់នោះទេ គឺគ្រាន់តែវាយអាងកម្លាំងខ្លាំង ម្ល៉ោះហើយ គេសម្រុកចូលវាយទៅលើគូប្រកួតមិនបណ្តាក់ដៃឡើយ តែនៅចុងទឹក ក៏រាងយ៉ាប់ដែរ។ ប៉ុន្តែមួយរយៈបាត់ខ្លួននេះ មិនដឹងថា ទូច រាជសីហ៍ ទទួលបានការហ្វឹកហាត់ ឬមួយក៏អត់នោះឡើយ។ តែយ៉ាងណាគេដឹងថា ទូច រាជសីហ៍ ជាសិស្សច្បងធំជួយបង្ហាត់សិស្សនៅក្នុងក្លិបផងដែរ ដូច្នេះកម្លាំងកាយសម្បទារបស់គេ ប្រហែលជាមិនប្រែប្រួលប៉ុន្មានទេ ប៉ុន្តែយ៉ាងណាគេក៏មានវ័យច្រើនហើយដែរ។
អ្នកផ្គូផ្គងប្រដាល់ពិបាករកដៃគូឲ្យប្រកួតជាមួយ ទូច រាជសីហ៍ ណាស់ ដោយសារពុំមានអ្នកណាមានទម្ងន់ស្មើគេនោះ ហើយប្រកួតលើកនេះបើតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា ទូច រាជសីហ៍ ប្រហែលជាអាចនឹងលើសទម្ងន់លើ មាជ សុខរ៉ា តិចតួចដោយសារ សុខរ៉ា ក៏ឡើងទម្ងន់ច្រើនដែរ បន្ទាប់ពីផ្អាកការប្រកួតមួយរយៈមកនោះ។
ប្រកួតគ្នាលើកនេះ គឺប្រភេទទម្ងន់៧៥គ.ក្រ ហើយបើតាមការដឹង សុខរ៉ា មានទម្ងន់មិនដល់ រាជសីហ៍ ទេ តែដោយសារគេ(ទូច រាជសីហ៍) មិនជាអ្នកប្រដាល់ខ្លាំង ទើបគូប្រកួតរបស់គេ(មាជសុខរ៉ា)មិនសូវជាខ្លាច ហើយហ៊ានជួប ទូច រាជសីហ៍ នោះ។ ចាំមើល តើពីរនាក់នេះជួបគ្នានរណាឈ្នះ?។
សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកជើងថ្មី ស៊ឹម សីហា អ្នកប្រដាល់ក្លិបកុសលកីឡា។ ពួកគេទាំងពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ឆូន បួន អ្នកប្រដាល់ស្រករក្រោយក្លិបបញ្ជាការដ្ឋានទ័ពពិសេស នឹងជួបប្រកួតជាមួយ ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ អ្នកទាំងពីរនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែរ។ ចំណែក ជុន សាវ៉ាន់ ក្លិបកងពលដឹកជញ្ជូនលេខ៩៩ ត្រូវជួបប្រកួតជាមួយ ឯម សីហា ក្លិបថ្មគោលពោធិសែនជ័យ ក្នុងទម្ងន់៥៧គីឡូក្រាម ហើយ ឃន សុម៉ាលី ក្លិបគុហារព្រហ្មជ័យ ជួបប្រកួតជាមួយ ពេជ្រ សុវណ្ណថា ជើងថ្មីក្លិបចលនាយុវជន១៥៧គុនខ្មែរ ក្នុងទម្ងន់៥១គីឡូក្រាម៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ