Connect with us

កីឡា

ប្រធានគណៈកម្មាធិការអូឡាំពិក២០២៤ លោក Tony ស្ថិតក្រោមការស៊ើបអង្កេត

បានផុស

នៅ

តុលាការបារាំងបានបើកការស៊ើបអង្កេតលើលក្ខខណ្ឌប្រាក់ឈ្នួលរបស់ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ លោក Tony Estanguet។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពជិតស្និទ្ធនឹងករណីនេះ ដូច​បានរាយការណ៍របស់​សារព័ត៌មាន​ AFP អតីតម្ចាស់មេដាយ​មាស​អូឡាំពិក​៣​សម័យ​កាល លោក Tony Estanguet កំពុងត្រូវបានស៊ើបអង្កេតលើលក្ខខណ្ឌនៃប្រាក់បំណាច់របស់លោកសម្រាប់ការងារក្នុងការរៀបចំការប្រកួតដែលរដ្ឋធានីបារាំងនឹងធ្វើជាម្ចាស់ផ្ទះនៅខែកក្កដាខាងមុខនេះ។

ការស៊ើបអង្កេតនេះត្រូវបានធ្វើ​ដោយការិយាល័យរដ្ឋអាជ្ញាហិរញ្ញវត្ថុជាតិ (PNF)។ យោងតាមប្រភពនេះបានឱ្យដឹងថា ប៉ូលិសយុត្តិធម៌ត្រូវបានផ្តល់ភារកិច្ច “កាលពីសប្តាហ៍មុន” តិចជាង៦​ខែមុនពេលព្រឹត្តិការណ៍អូឡាំពិក​ចាប់​ផ្តើម។

ទាក់ទងដោយ AFP ក្រសួងកិច្ចការសាធារណៈបានបដិសេធបញ្ជាក់ពី​ការស៊ើបអង្កេតបឋមដែលអាចកើតមានចំពោះប្រាក់ឈ្នួលរបស់ Tony Estanguet”។

គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ហៅកាត់ (Cojop) បានប្រាប់ AFP ថា “គណៈកម្មាធិការរៀបចំ​បាន​ភ្ញាក់ផ្អើល​ដែល​ឃើញព័ត៌មាននេះ” ដោយអះអាងថាប្រាក់ខែរបស់ប្រធាន “ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង”។

លោកទទួលបានប្រាក់សរុបចំនួន ២៩០,២០០ ដុល្លារ រហូតដល់ឆ្នាំ២០២០។ នេះបើយោងតាមតួលេខ​​ផ្តល់ដោយ Cojop កាល​ពី​ឆ្នាំ២០១៨ ប៉ុន្តែ​ប្រាក់បំណាច់​អាចប្រែប្រួល ២០% អាស្រ័យលើគោលបំណងជាក់លាក់។

ភាពមិនស៊ីគ្នាគឺស្ថិតនៅត្រង់ថា យោងតាមស្ថានភាពច្បាប់របស់គណៈកម្មាធិការនៅប្រទេសបារាំង ប្រាក់ឈ្នួលគួរតែទាបជាង។ យោងតាមអត្ថបទថ្មី​របស់​កាសែត Le Canard Enchaîné ប្រចាំសប្តាហ៍ថា បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនមួយដើម្បីចេញវិក្កយបត្រគណៈកម្មាធិការដែលលោក​ដឹកនាំសម្រាប់ “សេវាកម្មមិនមែនពាណិជ្ជកម្ម”។

នេះមិនមែនជាករណីតែមួយ​ដែលត្រូវបានស៊ើបអង្កេតដោយប្រព័ន្ធយុត្តិធម៌បារាំង​ទេ​គឺ​​មាន​ការស៊ើបអង្កេតចំនួន​៣​ផ្សេងទៀតទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គការកីឡាអូឡាំពិក ក្រោមការសង្ស័យនៃ”ការពេញចិត្ត និងការក្លែងបន្លំមូលនិធិនៅក្នុងការផ្តល់រង្វាន់តាម​កិច្ចសន្យា”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម