Connect with us

កីឡា

ភ្នំពេញក្រោនចប់ភារកិច្ច AFC Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន

បានផុស

នៅ

ក្រុមភ្នំពេញក្រោនបានបញ្ចប់ភារកិច្ចរបស់ខ្លួនត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់ AFC Cup ឆ្នាំ​២០២៣-២៤ ប្រចាំ​តំបន់​អាស៊ាន បន្ទាប់​ពី​ចាញ់ក្រុម​ខ្លាំងអូស្ត្រាលី Central Coast Mariners ដោយ​លទ្ធផល ៤-០ នា​ល្ងាច​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញក្រោន​ធ្វើ​បានយ៉ាងល្អ​ក្នុង​ពាន​រង្វាន់​ AFC Cup ​ក្នុង​ដំណើរយ៉ាងវែងឆ្ងាយតាំងពីវគ្គជម្រុះបឋមរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងតំបន់អាស៊ាន។

ការ​ប្រកួត​វគ្គទី១ ភ្នំពេញក្រោនមិនអាចបង្កើតល្អណាមួយក្នុងការស៊ុតសំដៅទីគូប្រកួតបានទេ។ ផ្ទុយទៅវិញត្រូវបានក្រុម Central Coast Mariners បើកការនាំមុខ ១-០ នៅនាទី៣៧ ស៊ុតបញ្ចូលដោយកីឡាករ Jing Reec។ នៅ​​វគ្គទី២ ក្រុមម្ចាស់​ផ្ទះ​នៅតែបន្តសម្រុក និង​ព្យាយាមបង្កើត​ឱកាស​ជាច្រើន។ ​នាទី៧២ រក​បាន​គ្រាប់បាល់ទី២ នាទី៧៨​រក​បាន​​គ្រាប់​ទី៣ និង​នាទី​៩០+៥ រក​បាន​គ្រាប់​ទី៤ ​​ដោយ​កីឡាករ​អង់គ្លេស​ Ryan Edmondson ​ដែល​ទើប​ប្តូរ​ចូល​រក​បាន​៣​គ្រាប់​ម្នាក់ឯង។

ក្រុម Central Coast Mariners បាន​ឡើង​ទៅ​ជួប​ក្រុម​អូស្ត្រាលី​ជា​មួយ​គ្នា​គឺ Macarthur FC វគ្គផ្ដាច់ព្រ័ត្រ AFC Cup ​ប្រចាំ​តំបន់អាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ស្រប​ពេល ភ្នំពេញក្រោន ជា​ក្លិប​តំណាង​កម្ពុជា​ និង ក្រុម Sabah មកពីម៉ាឡេស៊ី ធ្លាក់ត្រឹមវគ្គពាក់ព្រ័ត្រនៅទឹកដីប្រទេសអូស្រ្ដាលីដូចគ្នា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម