Connect with us

កីឡា

លោក Oleg៖«ពិបាកនឹងជឿដែលភ្នំពេញក្រោនធ្វើរឿងដ៏អស្ចារ្យនៅ AFC Cup»

បានផុស

នៅ

ក្លិប​បាល់ទាត់​តំណាង​កម្ពុជា ភ្នំពេញ​ក្រោន​ ​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​នៅ​ពាន​រង្វាន់ AFC Cup រដូវ​កាល​២០២៣-២៤ ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន បន្ទាប់​ពី​បាន​ចាញ់​ក្រុម​ខ្លាំង​អូស្ត្រាលី Central Coast Mariners ដោយ​លទ្ធផល ៤-០ កាល​ពី​ល្ងាច​ថ្ងៃ​ទី​​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វី​បើ​បញ្ចប់​ភារកិច្ច​ត្រឹម​វគ្គ​នេះ​មែន ប៉ុន្តែ​បើ​ក្រឡែក​មើល​ដំណើរ​ដ៏​វែង​ឆ្ងាយ​​បង្ហាញ​យ៉ាង​ច្បាស់​ថា ភ្នំពេញ​ក្រោន បាន​បង្កើត​កំណត់​ត្រា​ជា​បន្ត​បន្ទាប់​​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​​លោក Oleg Starynskyi ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន​មាន​មោទនភាព។

លោកគ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​លើក​ឡើង​ថា ៖​«ខ្ញុំ​ពិត​ជា​មាន​មោទនភាព​សម្រាប់​ក្រុម​ដែលបាន​លេង​ពានរង្វាន់​ AFC CUP។ វា​ពិបាក​នឹង​ជឿថា យើង​បាន​ធ្វើ​រឿង​ដ៏អស្ចារ្យ​ក្នុង​ការ​ប្រកួត AFC CUP។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានធ្វើនេះ»

ពិត​ណាស់ អ្វី​ដែល​ភ្នំពេញ​ក្រោន​បាន​បង្កើត​ឡើង​គឺ​​ជា​អ្វី​ថ្មី​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​កម្ពុជា។ លោក Oleg ធ្លាប់​បាន​និយាយ​ថា តាំង​ពី​ដំបូង​មក គ្មាន​ក្រុម​ណា​មួយ​ប្រចាំ​តំបន់​អាស៊ាន​មើល​ឃើញ​​ភ្នំពេញ​ក្រោន​នៅ​ក្នុង​ក្រសែ​ភ្នែក​ទេ ប៉ុន្តែ​​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​បើក​ភ្នែក​ធំៗ។

មើល​កំណត់​ត្រា​ដែល​ភ្នំពេញ​ក្រោន​បាន​បង្កើត​៖

  • ១. សហព័ន្ធកីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​ផ្តល់​​ឲ្យ​ក្លិប​តំណាង​កម្ពុជា​ត្រឹម​តែ​២៥​%​ប៉ុណ្ណោះ​​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup។ ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោន​ត្រូវ​ប្រកួត​ជម្រុះ​បឋម​ជា​មួយ​ក្រុម​ជើង​ឯក​ឡាវ ដោយ​បាន​យក​ឈ្នះ Young Elephants ដោយ​លទ្ធផល ៣-០ ទើប​ទទួល​បាន​៥០​%​ស្មើ​នឹង​កន្លះ​កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២។
  • ២. វគ្គ​ជម្រុះ​ជុំ​ទី២ ​ភ្នំពេញ​ក្រោន ​បាន​ប្រកួត​ជា​មួយ​ក្រុម Tampines Rovers របស់​ប្រទេស​សិង្ហបុរី​ នៅ​វគ្គ​ Play-off និង​បាន​យក​ឈ្នះ​​ដោយ​លទ្ធផល ៣-២ នៅ​ទឹក​ដី​សិង្ហបុរី ដើម្បី​ទទួល​បាន​១០០​%​ស្មើ​នឹង​១​កៅអី​ចូល​ទៅ​វគ្គ​ចែក​ពូល។
  • ៣. ភ្នំពេញ​ក្រោន​បាន​ស្ថិត​នៅ​ក្នុង​ពូល F ដែល​មាន​ក្រុម​ Macarthur របស់​អូស្ត្រាលី ក្រុម Shan United របស់​មីយ៉ាន់ម៉ា និង​ក្រុម Dynamic Her Cebu របស់​ហ្វីលីពីន។ ភ្នំពេញ​ក្រោន​បាន​ឈ្នះ DH Cedub ០-៣ នៅ​ទឹក​ដី​ហ្វីលីពីន និងឈ្នះ ៤-០ នៅទឹក​ដី​កម្ពុជា។ ភ្នំពេញ​ក្រោន​​បាន​ឈ្នះ Shan United ៤-០ នៅ​ទឹកដី​កម្ពុជា និង​ចាញ់ ២-១ នៅ​ទឹក​ដី​មីយ៉ាន់ម៉ា។ ភ្នំពេញ​ក្រោន​បានឈ្នះ​ Macarthur ៣-០ នៅ​ទឹក​ដី​កម្ពុជា និង​ចាញ់៥-០ នៅ​ទឹក​ដី​អូស្ត្រាលី។ សរុប​ទាំង​​៦​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ភ្នំពេញ​ក្រោន បាន​ឈ្នះ​៤ និង​ចាញ់​២ រក​បាន​១២​ពិន្ទុ​ ឈរ​លេខ​២​ក្នុង​ពូល។
  • ៤. ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​នាម​ជា​ក្រុម​លេខ​២​ល្អ​បំផុត​។ វគ្គ​នេះ​ការ​ប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ​ដោយ​លេង​នៅ​ទឹក​ដី​អូស្ត្រាលី ភ្នំពេញ​ក្រោន​បាន​ចាញ់ Central Coast Mariners ដោយ​លទ្ធផល ៤-០ ដើម្បី​បញ្ចប់​ភារកិច្ច​ត្រឹម​វគ្គ​នេះ។

កំណត់​ត្រា​លើ​នេះ​គឺ​​​ជា​អ្វី​ដែល​លោក​គ្រូ​ Oleg Starynskyi ពិបាក​នឹង​ជឿ​ថា ភ្នំពេញ​ក្រោន​​​​អាច​បង្កើត​បាន និង​គួរ​ជាទីមោទនភាព​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម