Connect with us

កីឡា

ផ្លូវ​ការ សៀង ចន្ធា បានចូលរួមជាមួយបឹងកេតវិញ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​លេខ​៩​ជម្រើស​ជាតិ​កម្ពុជា សៀង ចន្ធា បាន​វិល​ចូល​ក្លិប​បឹងកេត​វិញ​ហើយ បន្ទាប់​ពី​ចប់​ខ្ចី​ជើង​មួយ​រដូវ​កាល​របស់​ក្លិប Al-Shahaniya នៅ​លីគ​ទី២​ប្រទេស​កាតារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀង ចន្ធា បាន​ចូល​រួម​ជា​មួយ​ក្លិប Al-Shahaniya លីគ​ទី​២​របស់​ប្រទេស​កាតារ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ រូប​គេ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​​ឲ្យ​ក្លិប​ថ្មី​មួយ​នេះ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​រហូត​ឈរ​លើ​កំពូល​តារាង​លីគ​ទី២​ដែល​មាន​ភារយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​លីគ​កំពូល​។ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​កម្ពុជា​មិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ ហើយ​ឃើញ​ក្លិប​នាំ​ចូល​សមាជិក​ថ្មី២​រូប។

នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ សៀង ចន្ធា បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ជា​ផ្លូវ​ការ។ នៅ​ពេល​នេះ​បឹងកេត​ជា​ផ្ទះ​ចាស់បាន​ប្រកាស​ពី​ការ​ស្វាគមន៍​ការ​វិល​ត្រឡប់​ចូល​ផ្ទះ​វិញ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម