កីឡា
ជើងឯកស្វាយរៀងខាប់ដល់សប្តាហ៍ទី៨ប្រជែងចំណាត់ថ្នាក់ក្នុងពូល
ការប្រកួតជើងឯកស្វាយរៀងខាប់រដូវកាលទី៦ ឆ្នាំ២០២៤ ឈានដល់សប្តាហ៍ទី៨សម្រាប់វគ្គសន្សំពិន្ទុក្នុងពូល ស្របពេលក្រុមនីមួយៗកំពុងប្រជែងយកចំណាត់ថ្នាក់លេខ១ និងលេខ២។
សប្តាហ៍ទី៨ ថ្ងៃសៅរ៍-អាទិត្យ ទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ការប្រកួត៦គូនៅពូល ច ឆ និងជ នៅទីលានវិទ្យាល័យ ស្វាយរំពារ។ សម្រាប់ពូល (ច) ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកំពុងឈរលើកំពូលតារាង បន្ទាប់ពីឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួត ទទួលបាន៦ពិន្ទុ។

ក្រុម សសយក បាទី ប៉ះ ក្រុម ឆ្មាបុងបុងដើម្បីស្វែងរកពិន្ទុជាលើកដំបូង។ ក្រុមទាំងពីរទើបតែឆ្លងកាត់១ប្រកួត ប៉ុន្តែចាញ់ដូចគ្នា។ សសយក បាទី កំពុងឈរលេខ៤ ខណៈក្រុមឆ្មាបុងបុងកំពុងនៅបាតតារាង។ ក្រុមលេខ២ សសយក ស្រុកចន្ទ្រា ប៉ះ ក្រុមលេខ៣ ដារ៉ូពិទូសុខសាន្ត ដើម្បីស្វែងរកពិន្ទុបន្ថែមទៀត។ ក្រុមទាំងពីរមាន៣ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះ១ និងចាញ់១ដូចគ្នា។
ពូល(ឆ) ក្រុមបក្សីស្វាយរៀងកំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ១ ស្មើ១ រកបាន៤ពិន្ទុ។ ក្រុមលេខ២ យុវជនជីភូ អេហ្វស៊ី មាន៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់១ប្រកួត ទទួលបានជ័យជម្នះ។ ពួកគេត្រូវប៉ះក្រុមលេខ៣ នគរបាលច្រកទ្វារព្រំដែនបាវិត ដែលទើបឆ្លង១ប្រកួត និងឈ្នះ ហើយមាន៣ពិន្ទុដូចគ្នា។ គូនេះ ក្រុមណាឈ្នះឡើងទៅកាន់កំពូលតារាង។ មួយគូទៀតជាការប៉ះគ្នារវាងក្រុមលេខ៤ CRS SPORT និងក្រុមបាតតារាង សសយក ស្រុករំដួល។ CRS Sport មាន១ពិន្ទុ បន្ទាប់ពី ស្មើ១ និងចាញ់១ ខណៈក្រុមស្រុករំដួលមិនទាន់មានពិន្ទុ បន្ទាប់ពីចាញ់ទាំង២ប្រកួត។

ពូល (ជ) មានការប្រកួត២គូនៅសប្តាហ៍នេះដោយក្រុមលេខ២ សាកលវិទ្យាល័យស្វាយរៀង ប៉ះក្រុមលេខ៣ រមាសក្រហម។ សាកលវិទ្យាល័យស្វាយរៀង ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ខណៈរមាសក្រហម ឈ្នះ១ ចាញ់១ មាន៣ពិន្ទុដែរ។ ១គូទៀតជាការប៉ះគ្នារវាងក្រុមលេខ៤ សសយក ស្រុកកំពង់រោទិ៍ និងក្រុមលេខ៥ សាំម៉ូរៃភូមិតាកឹង។ ក្រុមទាំងពីរទើបឆ្លងកាត់១ប្រកួត ប៉ុន្តែចាញ់ដូចគ្នា។ នៅពូលនេះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងកំពុងឈរលេខ១ បន្ទាប់ពីឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ។
សូមបញ្ជាក់ថា បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និង២ក្នុងពូលទាំង៨នឹងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដែលមានសិទ្ធិលេងក្នុងពានរង្វាន់ ស្វាយរៀងស៊ុបភើខាប់ ឆ្នាំ២០២៤៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?