កីឡា
Lee Kang In បង្ហោះសារសុំទោស ក្រោយជ្រុលដាក់មួយដៃចំមុខ Son Heung Min
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានរាយការណ៍ពីជម្លោះដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលបណ្ដាលឲ្យខ្សែបម្រើ Lee Kang-in ដាល់កណ្ដាលមុខប្រធានក្រុម Son Heung-min អំឡុងពេលអាហារពេលល្ងាចនៅ Asian Cup ។
កាសែត The Sun និង alkpop បានរាយការណ៍ថាដូចៗគ្នាថា ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ កំពុងជួបប្រទះនឹងជម្លោះដ៏ធ្ងន់ធ្ងររវាងកីឡាករ ដែលបណ្តាលឲ្យមានការបែកបាក់ក្នុងក្រុម។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរ អំពីឧប្បត្តិហេតុមួយដែលកីឡាករសំខាន់ពីរគឺ Son Heung Min និង Lee Kang In បានឆ្លងកាត់ការប៉ះទង្គិចរាងកាយ ក្លាយជាការប្រេះឆាកាន់តែស៊ីជម្រៅ។
ទោះយ៉ាងណាក៏ដោយ ចំពេលមានសេចក្តីរាយការណ៍អំពីការមិនចុះសម្រុងគ្នារវាងកីឡាករ២រូបនេះ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បានបង្ហោះសារសុំទោសទាក់ទងនឹងជម្លោះរបស់គាត់ជាមួយ Son Heung Min តាមរយៈបណ្ដាញសង្គម Instagram របស់លោកថា “ជម្រាបសួរ ខ្ញុំគឺជា Lee Kang In! បន្ទាប់ពីមានរបាយការណ៍ព្រោងព្រាតទាក់ទិននឹងជម្លោះជាមួយ Son Heung Min មុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ។ ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅដែលធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្នកគាំទ្របាល់ទាត់ តែងតែគាំទ្រក្រុមជម្រើសជាតិរបស់យើង។ ខ្ញុំពិតជាសុំទោសពិតមែន! ខ្ញុំគួរតែមានសុជីធម៌និងស្ដាប់រៀមច្បង ប៉ុន្តែខ្ញុំបែរជាបង្ហាញរូបភាពមិនល្អដល់អ្នកគាំទ្របាល់ទាត់។ ខ្ញុំដឹងយ៉ាងច្បាស់អំពីចំណាប់អារម្មណ៍ និងការរំពឹងទុកដែលអ្នកគាំទ្របាល់ទាត់មានចំពោះខ្ញុំ។ នៅពេលអនាគត ខ្ញុំនឹងខិតខំក្លាយជាកីឡាករល្អ និងជាមនុស្សល្អជាងនេះ ដោយមានជំនួយពីមនុស្សដែលមានវ័យច្រើនជាងខ្ញុំ”។

ថ្វីបើផ្ទុះការជជែកញែកពេញបណ្ដាញសង្គមទាក់ទងនឹងជម្លោះរវាងកីឡាករទាំងពីរយ៉ាងណាក្ដី ប៉ុន្តែបន្ទាប់ពី Lee Kang In ចេញមុខសុំទោស អ្នកលេងអ៊ីនធឺណេតកូរ៉េជាច្រើនមិនជឿជាក់លើភាពត្រឹមត្រូវនៃរបាយការណ៍នេះ ហើយបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានបញ្ចេញមតិថា សំបុត្រសុំទោសហាក់ដូចជាមិនស្មោះត្រង់ នេះគឺជាប្រវត្តិសាស្រ្តដែលកីឡាករវ័យក្មេងបំផុត បានដាល់ប្រធានក្រុមខ្លួនឯងឬក្រុមវ័យចាស់ជាង។
លើសពីនេះទៀតដែរ អ្នកគាំទ្រក្នុងវិស័យបាល់ទាត់បានសម្ដែងការខកចិត្តយ៉ាងខ្លាំងក្លា ចំពោះ Lee Kang In ដែលធ្វើទង្វើមិនសមរមម្យដាក់ប្រធានក្រុម។ ក្នុងនោះថែមទៀត មនុស្សជាច្រើនបានប្រាប់ជម្រើសជាតិរូបនេះ ឲ្យត្រលប់ទៅសុំទោស Son Heung Min ផ្ទាល់ មិនមែនសុំទោសតាមអ៉ីនធើណេត ឬសុំទោសអ្នកគាំទ្រទេ។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ អ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនកំពុងទាមទារឲ្យសមាគមកីឡាបាល់ទាត់កូរ៉េ លុបចោលការលើកលែងកាតព្វកិច្ចយោធាជាកាតព្វកិច្ចរបស់ Lee Kang In ដែលគាត់ទទួលបានបន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈ្នះមេដាយមាសផ្នែកបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ 2022 Hangzhou Asian Games។
សូមរម្លឹកជាថ្មីថា សារព័ត៌មាន Dispatch ក៏បានផ្សាយថានាពេលនោះថា Lee Kang In បានវាយកូនឃ្លីលើតុជាមួយមិត្តក្នុងក្រុម ដែលរំខានដល់ការទទួលទានអាហារ ទើបធ្វើឲ្យ Son Heung Min ទៅហាមតែគេមិនស្ដាប់រហូតកើតជាជម្លោះ។ ក្រោយមក Lee Kang In បានជ្រុលដាក់មួយដៃចំមុខ Son Heung Min ដោយសារតែកីឡាករបាល់ទាត់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះ ចាប់កអាវ Lee Kang In។ ជាពិសេសទៀតនោះ Son Heung Min បានបាក់ម្រាមដៃ ដល់ថ្នាក់ត្រូវរុំរបួសយ៉ាងធ្ងន់ធ្ងរថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កីឡាករបាល់ទាត់២រូប ប្រជែងប្រជាប្រិយភាពលើម៉ាកយីហោធំៗ លើសតារាកូរ៉េផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?