Connect with us

កីឡា

សិក្ខាកាម៧០នាក់បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា

បានផុស

នៅ

វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡា សម្រាប់មន្ត្រី​កីឡា​ និងមន្រ្ដីសហព័ន្ធកីឡាជាតិ រយៈពេល៤ថ្ងៃ បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋ​មន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គសិក្សានេះបង្កើតឡើងតាមផែនការកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ក្រោមការជំនួយ​ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ​របស់​អង្គការសាមគ្គីអូឡាំពិកអន្ថរជាតិ គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា។ ការសិក្សារយៈពេល៤ថ្ងៃនេះផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព មន្រ្ដីកំពុងបម្រើការងារកីឡានៅតាមបណ្ដាសហព័ន្ធកីឡាជាតិ មន្ដ្រីស្ម័គ្រចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពកិកកម្ពុជា និងមន្រ្ដីអង្គភាពសារព័ត៌មាន។

វគ្គសិក្សានេះចាប់ពីថ្ងៃទី១២​ដល់​ទី១៥ ខែកុម្ភៈ មានសិក្ខាកាមចូលរួមចំនួន៧០នាក់រួមមានៈ
-ម​ន្រ្ដីស្ម័គ្រចិត្ត របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ ចំនួន៩នាក់
-មន្រ្ដីសហព័ន្ធកីឡាជាតិ ចំនួន៥៨នាក់
-មន្ដ្រីមកពី​អង្គភាពសារព័ត៌មាន ចំនួន៣

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា បង្រៀនដោយគ្រូឧទ្ទេសចំនួន៤រូប សុទ្ធតែបុគ្គលឆ្នើមមានបទពិសោធច្រើនពាក់ព័ន្ធជាផ្នែកកីឡារួមមាន៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា លោកវេជ្ជបណ្ឌិត​ សុក សារឿន ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និង លោក ឯម ហៀង អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមស្ដីពី ការរៀបចំព្រឹត្ដិការណ៍កីឡាមួយ និងការរៀបចំ​រូបមន្តនៃការប្រកួតកីឡា។

ក្រោយការសិក្សារយៈពេល៤ ថ្ងៃសិក្ខាកាមចូលទាំងអស់បានទទួលចំណេះដឹងពាក់ព័ន្ធជាមួយការងាររដ្ឋបាលផ្នែកកីឡា ការរៀបចំដឹកនាំកម្មវិធីកីឡា ក្រោមការបង្រៀនដោយផ្ទាល់ពីគ្រូឧទ្ទេសទាំង៤រូប ដើម្បីយកទៅអនុវត្ត និងបម្រើការងារ​ឲ្យកាន់តែមានប្រសិទ្ធភាពបន្ដែមទៀត ដើម្បីធ្វើឲ្យវិស័យកីឡា​នៅកម្ពុជាកាន់តែរីកចម្រើន។

ជាលទ្ធផលសិក្ខាកាមទាំង៧០នាក់ ទទួលបាននិទ្ទេស៣ផ្សេងគ្នា៖
-និទ្ទេសល្អណាស់ ចំនួន១៣នាក់
-និទ្ទេសល្អ ចំនួន២៨នាក់
-និទ្ទេសមធ្យម ចំនួន២៩នាក់

តាម​ការ​​ឲ្យ​ដឹង​ពី​លោក​ទេសរដ្ឋ​មន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ៖«ចំពោះ​ផែនការបណ្តុះបណ្តាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោង​​រៀបចំ​វគ្គសិក្សាគ្រប់​គ្រងកីឡាកម្រិតខ្ពស់ “Advanced Sports Management Courses”សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំស្ថាប័នកីឡា។ គម្រោង​រៀបចំ​​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់​នេះ​នឹង​ចាប់​ផ្តើម​ពី​ឆ្នាំ​២០២៥តទៅ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងថ្នាក់ដឹកនាំស្ថាប័នកីឡាបានពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក»៕

អត្ថបទៈ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម