កីឡា
តំណាងច្បាប់បញ្ចាក់ថា Lee Kang In ដាល់មុខ Son Heung Min គឺខុសពីការពិតទាំងស្រុង
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ អ្នកនាំពាក្យក្រុមហ៊ុនច្បាប់ Seo On តំណាងឲ្យខ្សែបម្រើ Lee Kang In បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់សារព័ត៌មាន ទាក់ទងនឹងការចោទប្រកាន់ផ្សេងៗនៃជម្លោះផ្ទៃក្នុងរវាងកីឡាករក្នុងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មានកូរ៉េ Allkop បានដកស្រង់នូវសេចក្តីថ្លែងការណ៍របស់តំណាងផ្នែកច្បាប់របស់កីឡាករវ័យ២២ឆ្នាំនេះថា Lee Kang In មានការសោកស្ដាយជាខ្លាំង និងបានសារភាពពីទោសកំហុសរបស់គាត់ ជាថ្មីម្តងទៀត គាត់សូមអភ័យទោសចំពោះការបង្កភាពមិនស្រួល និងកង្វល់ដល់អ្នកគាំទ្របាល់ទាត់ជាច្រើន។ ដោយពិចារណាថាគាត់ជាចំណុចកណ្តាលនៃជម្លោះ Lee Kang In ជឿថាការសុំទោស ជាជាងផ្តល់ព័ត៌មានលម្អិតជាក់លាក់នៃឧប្បត្តិហេតុនោះ គឺជាសកម្មភាពសមស្របបំផុត។

ទោះជាយ៉ាងណាក៏ដោយ អត្ថបទថ្មីៗ រួមទាំងអត្ថបទពី Dispatch ជាព័ត៌មានមិនពិត ដែលត្រូវបានបំផ្លើស និងផលិតឡើងវិញដូចជាការពិត។ អាស្រ័យហេតុនេះ យើងខ្ញុំចាំបាច់ត្រូវកែតម្រូវរាល់ព័ត៌មានមិនពិតនិងការចោទប្រកាន់ទាំងស្រុងមកលើកីឡាករបាល់ទាត់ Lee Kang In ។
១) អត្ថបទដែលសរសេរថា Lee Kang In បានប្រលែងកណ្តាប់ដៃចំមុខ Son Heung Min ពេល Son Heung Min ចាប់កអាវគឺខុសពីការពិត។
២) ក្នុងអំឡុងពេលឧប្បត្តិហេតុវាយកូនឃ្លីលើតុ ក៏មានកីឡាករវ័យចំណាស់មានវត្តមានដែរ ហើយកីឡាវាយកូនឃ្លីលើតុគឺជាសកម្មភាពទូទៅមុនថ្ងៃនោះតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត សូមអភ័យទោសដោយស្មោះចំពោះអ្នករាល់គ្នាដែល Lee Kang In ធ្វើឲ្យខកចិត្ត។ យើងខ្ញុំនឹងបញ្ជាក់ និងដោះស្រាយបញ្ហាដែលនៅសេសសល់នៅពេលក្រោយ។
ទន្ទឹមនោះទៀតសោត យោងតាមរបាយការណ៍របស់ Dispatch ក៏បានចេញផ្សាយពីឧប្បត្តិហេតុដែលបានកើតឡើងក្នុងថ្ងៃទទួលទានអាហារពេលល្ងាចនៅ Asian Cup ថា Son Heung Min ត្រូវបានដាល់ចំមុខដោយ Lee Kang In ដោយគ្មានឱកាសដើម្បីគេច ហើយការប៉ះទង្គិចគ្នាបន្ថែមទៀតបានកើតឡើងក្នុងចំណោមអ្នកលេងឃ្លីលើតុ ។ ក្នុងអំឡុងពេលវាយគ្នា ម្រាមដៃរបស់កីឡាករបាល់ទាត់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានជាប់ក្នុងសំលៀកបំពាក់របស់អ្នកដទៃ រហូតភ្លាត់បាក់ឆ្អឹងម្រាមដៃរបស់គាត់។
ក្រោយមក ទើបខ្សែបម្រើវ័យ២២ឆ្នាំ Lee Kang In បានបង្ហោះសារសុំទោសទាក់ទងនឹងជម្លោះរបស់គាត់ជាមួយ Son Heung Min តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។ ថ្វីដ្បិតតែមានការបកស្រាយនូវកំហុសរបស់ លោកជាសាធារណៈយ៉ាងណាក៏ដោយ ប៉ុន្តែមិនបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ស្រាកស្រាន្តនូវកំហឹងដែលរូបគេមានវ័យក្មេងជាង បែរជាធ្វើទង្វើមិនសមរម្យលើប្រធានក្រុមមានវ័យចាស់ជាងនោះទេ។
លើសពីនេះទៀតសោត បច្ចុប្បន្ននេះអ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនកំពុងទាមទារឲ្យសមាគមកីឡាបាល់ទាត់កូរ៉េលុបចោលការលើកលែងកាតព្វកិច្ចយោធាជាកាតព្វកិច្ចរបស់ Lee Kang In ដែលគាត់ទទួលបានបន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈ្នះមេដាយមាសផ្នែកបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ 2022 Hangzhou Asian Games ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Kang In បង្ហោះសារសុំទោស ក្រោយជ្រុលដាក់មួយដៃចំមុខ Son Heung Min

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?