Connect with us

កីឡា

បែករបស់ បឺត សង្ឃឹម មិនគួរបញ្ឈប់សម្រាប់ការប្រកួតខ្សែក្រវាត់

បានផុស

នៅ

កីឡាករ​កម្ពុជា បឺត សង្ឃឹម ត្រូវ​បាន​គ្រូ​ពេទ្យ​បញ្ឈប់​ក្នុង​ទឹក​ទី​១ ដោយសារ​របួស​បែក​ចិញ្ចើម​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ WBC អន្តរជាតិ ជា​មួយ​កីឡាករ​ថៃ Yothin នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​វ៉ៃ​របស់​ បឺត​ សង្ឃឹម ពិត​ជា​ធ្វើ​បាន​ល្អ​តាម​រយៈ​ការ​ទាត់​ជើង​ឆ្វេង​ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​​វាយកែង​របស់​កីឡាករ​ថៃ Yothin បាន​ធ្វើ​ឲ្យ​នៅ​លើ​ចិញ្ចើម​ដែល​ធ្វើ​ឲ្យអាជ្ញា​កណ្តាល និង​គ្រូ​ពេទ្យ​បញ្ឈប់​ក្នុង​ទឹក​ទី​១។ ទោះ​បី​ជា​យ៉ាង​ណា ការ​បែក​នេះ​មិន​ធំ ហើយ​ក៏​មិន​ហូរ​ឈាម​​ច្រើន​ដែរ។ វា​គ្រាន់​តែ​បើក​នៅ​លើ​ត្របក​ភ្នែក។

ការ​សម្រេច​បញ្ឈប់​របស់អាជ្ញា​កណ្តាល និង​គ្រូ​ពេទ្យ​នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​ខក​ចិត្ត​យ៉ាង​ខ្លាំង ពី​ព្រោះ​វា​មិន​សម​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់។ នៅ​លើ​ពិភព​លោក​មាន​ការ​ប្រកួត​សំខាន់​ៗ និង​ធំ​ៗ​ជា​ច្រើន​ដែល​មានរបួស​បែក ឬ​ហើម​ប៉ោង​ធំ​ធ្ងន់​ធ្ងរ​ទើប​ត្រូវ​បញ្ឈប់ ប៉ុន្តែ​ប្រសិន​បើ​របួស​តូច ស្ថានភាព និង​ស្មារតី​​របស់​កីឡាករ​នៅ​ល្អ​គឺ​មិន​ងាយ​បញ្ឈប់​ទេ ពី​ព្រោះ​ជា​ការ​ប្រកួត​ខ្សែ​ក្រវាត់ ឬ​ជើង​ឯក។

ផ្ទុយ​ទៅ​វិញ ការ​បញ្ឈប់​កីឡាករកម្ពុជា បឺត សង្ឃឹម ឲ្យ​ចាញ់​នៅ​ពេល​បែក​តូច ហើយ​ស្មារតី​ធម្មតា​គឺ​ជា​រឿង​អាក្រក់​មើល​បំផុត​ក្នុង​ពិភព​ប្រដាល់។

បន្ទាប់​ពី​ករណី​នេះ​កើត​ឡើង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ចិត្ត និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​​របៀប​នៃ​ការ​រៀបចំ​ប្រកួត​របស់​គណៈកម្មការ​ 1774 Muaythai Promotions នៅ​ប្រទេស​អូស្ត្រាលី។ ជា​មួយ​គ្នា​នេះ បឺត សង្ឃឹម បាន​ចេញ​សារ​សុំទោស​អ្នក​គាំទ្រ ហើយ​ក៏​មាន​មហា​ជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ពី​ការ​មិន​ពេញ​ចិត្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម