កីឡា
បញ្ជាការដ្ឋានអង្គរក្សឈ្នះពានឯកត្តជន២ ខណៈវិសាខាឈ្នះ៥ក្នុងតេជោលីគរដូវទី១
ក្រុមបាល់ទះបញ្ជការដ្ឋានអង្គរក្សមានកីឡាករ២រូបបានឈ្នះពានរង្វាន់ឯកត្តជនក្នុងនាមជាជើងឯកពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី១ បន្ទាប់ពីយកឈ្នះលើក្រុមវិសាខាដែលមានកីឡាករ៤រូបឈ្នះពានរង្វាន់ឯកត្តជន ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពិតជាជក់ចិត្តខ្លាំងមែនទែនក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត៥០ពាន់នាក់ និងគ្មានសល់កន្លែងអង្គុយ ខណៈអ្នកគាំទ្រជាច្រើននៅខាងក្រៅសាល។ នៅសិតទី១ និងសិតទី២ បញ្ជាការដ្ឋានអង្គរក្សទទួលបានជ័យជម្នះ ខណៈសិតទី៣វិសាខាបានយកឈ្នះ ប៉ុន្តែនៅសិតទី៤ បញ្ជាការដ្ឋានអង្គរក្សជាអ្នកឈ្នះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីវាយបកយកឈ្នះក្រសួងមហាផ្ទៃដោយលទ្ធផល ៣-២។ ក្រសួងមហាផ្ទៃបានយកឈ្នះសិតទី១ និងទី២ ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានវាយបកយកឈ្នះ៣សិតជាប់គ្នា។

ក្នុងនាមជាក្រុមជើងឯកប្រចាំរដូវកាលដំបូងនេះ បញ្ជាការដ្ឋានអង្គរក្សមានកីឡាករ២រូបដែលទទួលបានពានរង្វាន់ឯកត្តជនគឺកីឡាករឥណ្ឌូណេស៊ី Dio បានឈ្នះពានរង្វាន់ជាអ្នកប៉ះសេឆ្នើមបំផុត ខណៈកីឡាករវ័យក្មេង Luvi បានឈ្នះពានរង្វាន់ជាអ្នកផ្តាច់ក្រៅប្រអប់ឆ្នើមបំផុត។
ចំណែកក្រុមជើងឯងរង វិសាខា មានកីឡាករ៥រូបឈ្នះពានរង្វាន់ឯកត្តជនគឺ គួន ម៉ុម បានឈ្នះពានរង្វាន់២ម្នាក់ឯង (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើមបំផុត និងជាកីឡាករល្អប្រចាំព្រឹត្តិការណ៍។ ពិន សារ៉ុន ឈ្នះពានអ្នកបិទឆ្នើម, សេង គីមហាប់ ឈ្នះពាន Libero ឆ្នើម និងកីឡាករសញ្ជាតិគុយបា Henry ឈ្នះពានអ្នកប្លុកកណ្តាលឆ្នើមបំផុត។

ជាមួយគ្នានេះ កីឡាករ ឧក រដ្ឋា របស់បញ្ជាការដ្ឋាននគរបាលរាជធានីភ្នំពេញបានឈ្នះពានរង្វាន់អ្នកប្លុកកណ្តាលឆ្នើមបំផុតដូច Henry ដែរ។

ប្រាក់រង្វាន់ និងជយភាភី
- ជើងឯក៖ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៦០លានរៀល
- ជើងឯករង៖ វិសាខា ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១០លានរៀល
- លេខ៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១០លានរៀល
- លេខ៤៖ ក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់១០លានរៀល
- Best Opposite (អ្នកបិទឆ្នើម) ៖ ពិន សារ៉ុន របស់ វិសាខា
- Best Outside Hitter (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើម) ៖ គួន ម៉ុម របស់ វិសាខា
- Best Outside Hitter (អ្នកផ្តាច់ក្រៅប្រអប់ឆ្នើម) ៖ Luvi របស់បញ្ជាការដ្ឋានអង្គរក្ស
- Best Setter (អ្នកប៉ះសេឆ្នើម) ៖ Dio របស់បញ្ជាការដ្ឋានអង្គរក្ស
- Best Libero (អ្នកការពារឆ្នើម)៖ សេង គីមហាប់ របស់ វិសាខា
- Best Middle Blocker (អ្នកប្លុកកណ្តាលឆ្នើម)៖ Henry របស់ វិសាខា
- Best Middle Blocker (អ្នកប្លុកកណ្តាលឆ្នើម) ៖ ឧក រដ្ឋា របស់ បញ្ជាការដ្ឋាននគរបាលរាជធានីភ្នំពេញ
- MVP (កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍)៖ គួន ម៉ុម របស់ វិសាខា

អត្ថបទ៖ វីរបុត្រ
រូបថត៖ ស សុខា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?