Connect with us

កីឡា

Neymar បាត់ឱកាសជួយប្រេសុីលក្នុងពានរង្វាន់ Copa America ឆ្នាំនេះ

បានផុស

នៅ

កីឡាករ Neymar នឹងខកខានចូលរួមក្នុងការប្រកួតពានរង្វាន់ Copa America ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក ដោយបញ្ហារបួសមិនទាន់ជាសះស្បើយ។ នេះបើតាមលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rodrigo Pavia អ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានអះអាងថា តារាឆ្នើមវ័យ៣២ឆ្នាំរូបនេះនឹងមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលទេក្នុងពានរង្វាន់ Copa America។ ​គាត់​​អាច​នឹង​ត្រឡប់​​ចូល​រួម​ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុង​ប្រកួត​ជម្រុះ World Cup នា​ខែ​កញ្ញា​ខាង​មុខ។

គ្រូបង្វឹកកាយសម្បទារបស់ Neymar និងមិត្តរួមជាតិលោក Ricardo Rosa បច្ចុប្បន្នកំពុងត្រួតពិនិត្យដំណាក់កាលទី៣នៃការស្តារឡើងវិញពីស្ថានភាពរបួស។ Neymar បានរងរបួសសរសៃពួរជង្គង់ខាងឆ្វេងអំឡុងពេលប្រកួតចាញ់ Uruguay ២-០ ក្នុងវគ្គជម្រុះ World Cup ២០២៦ កាលពីថ្ងៃទី១៨ ខែតុលា។ ក្រោយមករូប​គេ​បានទទួលការវះកាត់នៅមន្ទីរពេទ្យ Mater Dei ក្នុងទីក្រុង Belo Horizonte។

តាមការគ្រោងទុកខ្សែប្រយុទ្ធ​ប្រេស៊ីលរូបនេះ អាចនឹងវិលត្រឡប់ចូលទីលានវិញនៅអំឡុងខែសីហាខាងមុខ។ គិតចាប់តាំងពីផ្លាស់ពីកាន់ក្លិប Al Hilal ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ កាលពីឆ្នាំ២០២៣ Neymar ទើបតែបង្ហាញខ្លួនបាន៣លើក និង​បាន​របួស​ដាច់សសៃពូរ​អំឡុងការប្រកួតឲ្យក្រុមជម្រើសជាតិប្រេសុីល៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ​Arabnews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ៤ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម