កីឡា
អ្នកប៉ះសេឆ្នើម Dio ចង់មកលេងតេជោលីគទៀតក្រោយឈ្នះជើងឯក
កីឡាករឥណ្ឌូណេស៊ី Dio Sulfikri ចង់មកលេងលីគបាល់ទះកំពូលកម្ពុជាទៀត ប្រសិនបើក្រុមបញ្ជាការដ្ឋានអង្គរក្សផ្តល់ឱកាស និងពេលវេលាមិនជាន់គ្នានឹងការប្រកួតលីគបាល់ទះឥណ្ឌូណេស៊ី។

Dio ដែលទើបជួយក្រុមបញ្ជាការដ្ឋានអង្គរក្សឈ្នះជើងឯកតេជោលីគរដូវកាលដំបូង និងបានក្លាយជាអ្នកបញ្ជូនបាល់ (អ្នកប៉ះសេ)ឆ្នើមប្រចាំព្រឹត្តិការណ៍បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា លោកពិតជាសប្បាយរីករាយណាស់សម្រាប់ការប្រកួតតេជោលីគជាមួយបញ្ជាការដ្ឋានអង្គរក្ស ពីព្រោះអ្នកគាំទ្រនៅកម្ពុជាពិតជាស្រឡាញ់ចូលចិត្តបាល់ទះខ្លាំងមែនទែន។
លោកបាននិយាយថា ៖«ខ្ញុំពិតជាសប្បាយចិត្ត។ អ្នកគាំទ្រច្រើនណាស់ចូលចិត្ត គាំទ្របាល់ទះ។ ខ្ញុំដឹងច្បាស់ពីព្រោះនេះជាការលើកទី២ដែលខ្ញុំមកប្រកួតនៅកម្ពុជា។ កាលពីលើកទី១គឺកីឡាស៊ីហ្គេមឆ្នាំ២០២៣»។

នៅពេលសួរថា តើលោកនឹងមកប្រកួតលីគបាល់ទះកម្ពុជារដូវកាលក្រោយទៀតទេ? កីឡាករបានឆ្លើយថា ប្រសិនបើកម្មវិធីប្រកួតលីគបាល់ទះឥណ្ឌូណេស៊ី និងកម្ពុជាមិនជាន់គ្នា លោកនឹងមកទៀត ប៉ុន្តែប្រសិនពេលវេលាជាន់គ្នា ប្រហែលជាមិនអាចមកបានទេ។ ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា លីគបាល់ទះឥណ្ឌូណេស៊ីនឹងចាប់ផ្តើមនៅខែមេសាខាងមុខនេះ ដូច្នេះនឹងមិនជាន់គ្នាទេ។
ពាក់ព័ន្ធនឹងការប្រកួតឈ្នះវិសាខានៅវគ្គផ្តាច់ព្រ័ត្រ កីឡាករជំនាញប៉ះសេបានលើកឡើងថា ក្រុមទាំងអស់បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ វិសាខាជាក្រុមខ្លាំងនៅប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណា បញ្ជាការដ្ឋានអង្គរក្សត្រៀមខ្លួនបានល្អតាមរយៈស្មារតីក្រុមដ៏រឹងមាំ ការជឿជាក់ និងត្រៀមយុទ្ធសាស្ត្របានល្អសម្រាប់វគ្គផ្តាច់ព្រ័ត្រ។

Dio បាននិយាយពីគន្លឹះសំខាន់ដែលអាចយកឈ្នះវិសាខានៅវគ្គផ្តាច់ព្រ័ត្រគឺការទទួលសេវាបានល្អ និងការពារពីការវាយផ្តាច់បានល្អ។ កីឡាករនិយាយថា ៖«ចំណុចសំខាន់របស់យើងគឺការទទួលសេវា និងការការពារ រួចហើយវាយផ្តាច់»។
Dio ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឥណ្ឌូណេស៊ី៣រូបដែលបានរួមចំណែកដ៏សំខាន់ជួយក្រុមបញ្ជាការដ្ឋានអង្គរក្សបានគ្រងជើងឯកបាល់ទះតេជោលីគរដូវកាលដំបូង២០២៤ បន្ទាប់ពីយកឈ្នះវិសាខានៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-១៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ