កីឡា
លោក Oliver Glasner ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុម Crystal Palace
ក្លិប Crystal Palace បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក Oliver Glasner ជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Roy Hodgson អតីតគ្រូបង្វឹកដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលនេះ។

បច្ចុប្បន្ន Crystal Palace ឈរនៅលេខ១៥ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ក្រោយប្រកួត២៥លើក ឈ្នះ៦ ស្មើ៧ ចាញ់១២ មាន២៥ពិន្ទុ។ លោក Glasner បានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយនឹងទទួលបន្ទុកសម្រាប់ការប្រកួតក្នុងផ្ទះថ្ងៃសៅរ៍នេះទល់នឹងក្រុម Burnley។
លោក Oliver Glasner បាននិយាយថា៖ «ខ្ញុំរីករាយក្នុងការចូលរួមជាមួយ Crystal Palace។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយកូនក្រុមដែលមានទេពកោសល្យ ជួបជាមួយអ្នកគាំទ្រ និងបទពិសោធថ្មីនៅកីឡដ្ឋាន Selhurst Park។ វាពិតជារីករាយដែលបានជួបលោក Steve Parish ម្ចាស់ភាគហ៊ុន និងលោក Dougie Freedman ជានាយកប្រត្តិបិត្តកីឡា»។

លោក Steve Parish បាននិយាយថា៖«ខ្ញុំរីករាយដែលបានស្វាគមន៍ Oliver មកកាន់ក្លិប។ គាត់មានកំណត់ត្រាដ៏អស្ចារ្យមួយ ហើយយើងជឿថាគាត់គឺជាអ្នកគ្រប់គ្រងដ៏ត្រឹមត្រូវក្នុងការដឹកនាំក្លិបឆ្ពោះទៅរកពេលវេលាដ៏អស្ចារ្យ»។
«យើងជឿថា មហិច្ឆតារបស់គាត់ ក៏ដូចជាវិធីសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍ ការប្រើយុទ្ធសាស្រ្តវាយសម្រុករបស់គាត់គឺសមឥតខ្ចោះសម្រាប់ក្រុមកីឡាករក្មេងៗ»។
នៅឆ្នាំ២០២២ លោក Glasner បានដឹកនាំក្រុម Frankfurt និងបានឈ្នះពានរង្វាន់ Europa League ក្នុងអំឡុងពេលរដូវកាលដំបូងរបស់លោកនៅពេលយកឈ្នះក្រុម Rangers របស់ស្កុតឡេនវគ្គផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?