Connect with us

កីឡា

Pacquiao មិនអាចចូលរួមប្រកួតកីឡាអូឡាំពិក២០២៤បានទេ

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនអនុញ្ញាតឱ្យកីឡាករប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីន Manny Pacquiao ចូលរួមប្រកួតអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងឡើយដោយសារ​អាយុ​លើស​អាយុ​កំណត់៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pacquiao ដែលបានចូលនិវត្តន៍​កាល​ពី​ឆ្នាំ២០២១ ចង់បន្តការប្រដាល់នៅអាយុ៤៥ឆ្នាំក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ជាកន្លែងដែលការប្រកួតដណ្តើមមេដាយនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Roland Garros។

IOC បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសរសេរទៅកាន់មន្ត្រីអូឡាំពិក​ហ្វីលីពីន ដោយពន្យល់ពីការកំណត់អាយុសម្រាប់អ្នកប្រដាល់ដែលមានអាយុ ៤០ឆ្នាំ នឹងត្រូវតម្កល់ទុក។ ពេលនេះ IOC គ្រប់គ្រងកីឡាប្រដាល់អូឡាំពិក បន្ទាប់ពីបដិសេធទទួលស្គាល់ស្ថាប័ន​គ្រប់គ្រង​​​សមាគមប្រដាល់អន្តរជាតិ (IBA)។

ការកំណត់អាយុសម្រាប់ការប្រដាល់អូឡាំពិកត្រូវបានដំឡើងដល់ ៤០ ខណៈពីដំបូងឡើយកំណត់ត្រឹម៣៤ឆ្នាំ ក្នុងឆ្នាំ២០១៣ ដែលជាការផ្លាស់ប្តូរមួយនឹងអនុញ្ញាតឱ្យ Pacquiao ព្យាយាមប្រកួតនៅកីឡាអូឡាំពិក Rio de Janeiro ឆ្នាំ២០១៦។ យ៉ាងណាមិញលោកបានជ្រើសរើសមិនចូលរួមប្រកួត នៅពេល​លោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា។

វាមិនច្បាស់ទេថាតើ Pacquiao នឹងព្យាយាមរកកៅអីនៅអូឡាំពិកប៉ារីស ក្នុងការប្រកួតជម្រុះមួយក្នុងចំណោមការប្រកួតជម្រុះ២ ដែលបើកនៅចុងខែនេះក្នុងប្រទេសអ៊ីតាលី និងក្នុងខែឧសភាក្នុងប្រទេសថៃ។

ស្ថាប័នអូឡាំពិកហ្វីលីពីនបាននិយាយអំពីការព្យាយាមយករូបមន្ត ដែលគេឱ្យឈ្មោះថា ‘universality’ ដើម្បីចូលទៅក្នុងការប្រកួតកីឡាប៉ារីស គឺជាការទទួលបានសិទ្ធិប្រកួតដោយការអនុគ្រោះយ៉ាងមានប្រសិទ្ធភាពចំពោះព្រឹត្តិការណ៍ដែលផ្តល់ទៅឱ្យប្រទេសដែលមានអត្តពលិកតិចតួចនៅកីឡាអូឡាំពិក។

ទោះជាយ៉ាងណាក៏ដោយ IOC បានពន្យល់កាលពីថ្ងៃអាទិត្យថា ហ្វីលីពីន បានទទួលជោគជ័យខ្លាំងពេកទៅហើយក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

IOC បាននិយាយថា ៖«universality មិនត្រូវបានបែងចែកទៅឱ្យ [ក្រុម] ដែលមានអត្តពលិកច្រើនជាង ៨នាក់នៅក្នុងកីឡា/វិញ្ញាសា នៅឯការប្រកួតកីឡាអូឡាំពិក ២លើកចុងក្រោយនេះទេ។ នេះជាករណីរបស់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន»។

Pacquiao បានបញ្ចប់អាជីពក្នុងខែកញ្ញា ឆ្នាំ២០២១ ក្នុងវ័យ ៤២ឆ្នាំ បន្ទាប់ពីប្រកួតចំនួន ៧២ដង ដោយឈ្នះពានពិភពលោក ចំនួន១២ ក្នុងកម្រិតទម្ងន់ខុសគ្នាចំនួន៨៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ espn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម