Connect with us

កីឡា

Wayne Rooney អាចឈានជើងចូលសង្វៀនប្រដាល់

បានផុស

នៅ

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស និងជាវីរបុរសរបស់ក្លិប Manchester United លោក  Wayne Rooney ត្រូវបានរាយការណ៍ថាកំពុងពិភាក្សាជាមួយស្ថាប័ន Misfits Boxing ជាសង្វៀនប្រកួតកីឡាប្រដាល់​នៅ​ប្រទេស​អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតធំ២គឺ​ The Daily Star និង The Mirror បានរាយការណ៍ថា អតីតកីឡាករបាល់ទាត់វ័យ ៣៨ឆ្នាំរូបនេះ កំពុងពិភាក្សាជាមួយសង្វៀនប្រដាល់ Misfits Boxing ដើម្បីឈានជើងចូល​រួមសង្វៀន​ប្រយុទ្ធ។ ក្តីស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ Rooney ចំពោះកីឡាប្រដាល់ គឺមិនមានអ្វីថ្មីនោះទេ។ ទោះបីជារូបគេជាអតីតកីឡាករបាល់ទាត់ក៏ដោយ ក៏​រូប​គេ​ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចូលចិត្តប្រដាល់។ ឥឡូវនេះវាត្រូវបានគេរាយការណ៍ថា លោកបានពិភាក្សាជាមួយអ្នកផ្គូផ្គង (Promoter) ប្រដាល់អំពីលទ្ធភាព​ដែល​អាច​ឡើង​​សង្វៀន។

សង្វៀន Misfits មិនស្ថិតនៅក្រោមច្បាប់របស់គណៈកម្មាធិការគ្រប់គ្រងប្រដាល់របស់អង់គ្លេស​ទេ ដូច្នេះលោក​ Rooney មិនចាំបាច់ក្លាយជាអ្នកប្រដាល់អាជីពនោះទេ។ ទោះជាយ៉ាងណា ភាពទាក់ទាញ និង​​ល្បីល្បាញរបស់ Rooney នឹងក្លាយជាការធានារបស់ទស្សនិកជនយ៉ាងច្រើន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប៉ាន់ស្មានថា អតីត​កីឡាករ​ប្រដាល់ Ricky Hatton ​នឹង​​អាច​ក្លាយ​ជា​ដៃ​គូ។ ប្រសិនបើអតីតកីឡាករបាល់ទាត់រូបនេះទទួលយកសំណើររបស់សង្វៀន Misfit ហើយសម្រេចចិត្តពាក់ហ្គង់ដៃចូលប្រកួត។

Rooney បានចាប់ផ្តើមអាជីពជាមួយក្លិប Everton ជាកន្លែងដែលបានចូលរួមតាំងពីអាយុ ១០ឆ្នាំ។ លោកបានបង្ហាញខ្លួនក្នុងកម្រិតអាជីពដំបូងក្នុងឆ្នាំ២០០២ បន្ទាប់ពីត្រូវបានតម្លើងទៅក្រុមធំ។

បន្ទាប់ពី ២រដូវកាល លោកក៏បានផ្លាស់ទៅ​ក្លិប​ Manchester United នៅរដូវក្តៅឆ្នាំ២០០៤ ក្នុងតម្លៃ ២៥.៦លានផោន។ លោកបានឈ្នះជើងឯកក្នុងស្រុកចំនួន១៣ដង ( Premier League ៥ ដង , FA Cup ១ ដង, English League Cup ៣ ដង និង Community Shields ៤ដង) និងពានរង្វាន់អន្តរជាតិចំនួន ៣ ( UEFA Champions League ១ដង UEFA Europa League ១ដង និង FIFA Club World Cup ១ដង។

លោកក៏កាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Manchester United ដែលមាន ២៥៣គ្រាប់។ គ្រាប់បាល់ចំនួន ២០៨គ្រាប់របស់លោកនៅ Premier League ​បាន​ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ​លំដាប់​ទី២ ក្នុងប្រវត្តិសាស្ត្រលីគ។ Rooney ក៏ធ្លាប់លេងក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ៣ដងជាមួយអង់គ្លេស នៅឆ្នាំ២០០៦, ២០១០ និង ២០១៤៕

ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់​ចាក់​អង្រែ​ក្រោម​ឆ្នាំនេះ​អាច​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជីក​ដាក់លូ​ហូ​ទៅ​អូរ​ស្ទឹង​ជ្រៅ​(​ស្ទឹង​ព្រែក​ត្នោត​)

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​ ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា៨ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

វប្បធម៌ ជំនឿ១៩ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម