Connect with us

កីឡា

បាល់ទះកម្ពុជាកាន់តែមានសន្ទុះ ខណៈសហព័ន្ធត្រៀមពានអន្តរជាតិ៣ក្នុងឆ្នាំនេះ

បានផុស

នៅ

សហព័ន្ធកីឡា​បាល់ទះ​កម្ពុជា​ត្រៀម​ព្រឹត្តិការណ៍​​ប្រកួត​បាល់ទះ​អន្តរជាតិ​​ចំនួន​៣​​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​​បង្ហាញ​សមត្ថភាព​​ក្នុង​ឆ្នាំ​២០២៤​​​ដើម្បី​ជា​ការ​ត្រៀម​ខ្លួនសម្រាប់ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ផែន​ការ​ទី១​គឺ​​សហព័ន្ធ​​បាន​ចុះ​ឈ្មោះ​ក្រុម​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ (U21) ​រួច​ហើយ​ដើម្បី​​ចូល​រួមប្រកួត​​ជើង​ឯក​អាស៊ី​​អាយុ​ក្រោម​២១​ឆ្នាំ។ ពាន​រង្វាន់​នេះ ប្រាក់​រង្វាន់​តិច​ទេ ប្រហែល​ជា​១​ម៉ឺន​​ដុល្លារ​​​។ គ្រាន់​តែ​ការ​ចំណាយ​សំបុត្រ​យន្តហោះ និង​អ្វី​ផ្សេង​ទៀត ហោច​ណាស់​ក៏​២​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​អ្វី​ដែល​សហព័ន្ធ​គិត​ជា​ចម្បង​គឺ​​កិត្តិយស​ជាតិ​ជា​ធំ។ ការ​ចូល​រួម​នេះ​មិន​មែន​ដើម្បី​ប្រាក់​រង្វាន់​ទេ ប៉ុន្តែ​​ដើម្បី​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​​សម្រាប់​ប្រជា​ជន​ខ្មែរ ដូច្នេះ​ហើយ​បាន​ជា​សហព័ន្ធ​បាន​ដាក់​ពាក្យ​ចូល​រួមប្រកួត​លើ​ឆាក​អន្តរជាតិ។

លោក​មាន​ប្រសាសន៍​ថា ៖«នៅ​តំបន់​អាស៊ាន​ គេ​ឲ្យ​កូតា​តែ​១​កៅអី​ទេ អីចឹង​ប្រហែល​ជា​ត្រូវ​ប្រកួត​ជម្រុះ​។ បើ​តាម​ខ្ញុំ​ដឹង យើង​ប្រហែល​ជា​ជម្រុះ​ជា​មួយ​វៀតណាម។ យើង​ក៏​មាន​ឆន្ទៈ​ធ្វើ​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​​ជម្រុះ​នេះ​ផង​ដែរ។ ទី​២ យើង​ក៏​មាន​ផែន​ការ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ដែរ។ វា​អាច​ជា Tri Nations Cup ដែល​ពាន​នេះ​​ប្រទេស​ដែល​ចូល​រួម​កន្លង​មក​មាន​តែ​ម៉ាឡេស៊ី សិង្ហបុរី និង​កម្ពុជា ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​សុំ​យក Tri Nations Cup មក​ធ្វើ​នៅ​កម្ពុជា»។

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​អាច​បន្ថែម​ក្រុម​ដល់​៤ ឬ​៥ ឬ​ក៏​៦ (Four Nations Cup,​ Five Nations Cup ឬ Six Nations Cup)។ ក្នុង​នោះ​​អាច​​មាន​ក្រុម​ជម្រើស​ជាតិ​ឡាវ វៀតណាម ឬហ្វីលីពីន​ជា​ដើមចូល​រួម។ ពាន​រង្វាន់​នេះ​គឺ​ជា​ការ​អញ្ជើញ​ចូល​រួម​របស់​ប្រទេស​ជា​​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ​ពោល​គឺ​មិន​មែន​​តាម​រយៈ​សហព័ន្ធ​តំបន់​​​អាស៊ី​ ឬ​ពិភព​លោកទេ។

លោក អាំង សិរីពិសិដ្ឋ បាន​បន្ត​ថា ទី​៣ កម្ពុជា​​​​នឹង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ SEA V.​ League ដែលជាលីគ​បាល់ទះ​ចូល​រួម​ប្រកួត​ដោយ​ក្រុម​ជម្រើស​ជាតិ​នៅ​តំបន់​អាស៊ាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អាស៊ីអាគ្នេហ៍។ កន្លង​មក​មាន​តែ​៤​ប្រទេស​ប៉ុណ្ណោះ​ចូល​រួមគឺ​ឥណ្ឌូណេស៊ី ថៃ វៀតណាម និង​ហ្វីលីពីន។ សម្រាប់​ឆ្នាំ​២០២៤​នេះ​អាច​មាន​ក្រុម​ចូល​រួម​ប្រកួត​រហូត​ដល់​៨​ប្រទេស​ក្នុង​នោះ​ក៏​មាន​កម្ពុជា និង​ឡាវ​ជា​ដើម។

តំណាង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​រូប​នេះ​សង្កត់​ធ្ងន់​ថា ៖«​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា អូ! កម្ពុជា​រៀបចំ​ការ​ប្រកួត​លីគ​​បាល់ទះ​មាន​ប្រាក់​រង្វាន់​តិចណាស់ ប៉ុន្តែ​បើ​យើង​មើល​ទៅ​ពាន​រង្វាន់​អន្តរជាតិ​ក្នុង​តំបន់​ក៏​ប្រាក់​រង្វាន់​តិច​ដែរ។ ​អ្វី​ដែល​យើង​ចំណេញ​នោះ​គឺ​តម្លៃ​កេរ្តិ៍​ឈ្មោះ​ជាតិ​របស់​យើង​។ មិន​មែន​រឿង​លុយប៉ុណ្ណឹង​នោះ​ទេ»។

លោក​បន្ថែម​ថា ទាំង​នេះ​គឺ​ជា​ទស្សនវិស័យ​​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​ដែល​គ្រោង​ធ្វើ​ឲ្យ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៤។ ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ទាំង​នេះ​គឺ​ជា​យន្តការ​ដ៏​ចម្បង​ក្នុង​ការ​ពង្រឹង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ក្រៅ​ពី​ការ​បង្ហាញ​សមត្ថភាព​ក្នុង​តេជោលីគ និង​ពាន​រង្វាន់​ក្នុង​ស្រុក​ផ្សេង​ៗ​ទៀត​​ដើម្បី​ជា​ការ​​ត្រៀម​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដូច​ជា​កីឡា​ស៊ីហ្គេម​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម