Connect with us

កីឡា

វិសាខាធ្វើការធ្ងន់៣ប្រកួតបន្ទាប់ បើលទ្ធផលមិនល្អអាចធ្លាក់ពី Top 4

បានផុស

នៅ

ក្លិប​បាល់ទាត់​វិសាខា​​អាច​នឹង​ធ្លាក់​ពី​តំបន់​កំពូល​ទាំង​៤ (Top 4) ប្រសិន​បើ​ធ្វើ​មិន​បាន​ល្អ​សម្រាប់​​៣​ប្រកួត​​បន្ទាប់​​ ជើង​ឯក​​ខេមបូឌានព្រីមៀរលីគ​ រដូវ​កាល​២០២៣-២៤ នៅ​ពេល​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​សញ្ជាតិស្កុកឡែនលោក Simon McMenemy កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ និង​ត្រូវ​បាន​តែង​តាំង​លោក មាស ចាន់ណា ជំនួស កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រម​ទាំង​បាន​បញ្ចេញ​កីឡាករ​ខ្លះ និង​នាំ​ចូល​សមាជិក​ថ្មី ក៏​វិសាខា​នៅ​តែ​ធ្វើ​មិន​សូវ​បាន​ល្អ​ដដែល។

ឆ្លង​កាត់២១​ប្រកួត​កន្លង​ទៅ វិសាខា រក​បាន​៣៥​ពិន្ទុ​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​១១​លើក ស្មើ​២ និង​ចាញ់​៨។ ​​កាល​ពី​សប្តាហ៍​ទី​២១ វិសាខា បាន​បាត់​បង់​៣​ពិន្ទុ​នៅ​​ក្នុង​​​ដី​របស់​ខ្លួន​ បន្ទាប់​ពី​​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​សមាជិក​លីគ​ថ្មី​គឺ អាយអេយអាយ ដង្កោសែន​ជ័យ ដោយ​លទ្ធផល ១-៣។

៣​ប្រកួត​បន្ទាប់​រឹត​តែ​ធ្វើ​ការ​ធ្ងន់​​នៅ​ពេល​ជួប បឹងកេត ក្នុង​សប្តាហ៍​ទី​២២ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​, នៅ​សប្តាហ៍​ទី២៣ បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​លេខ​២​ ភ្នំពេញក្រោន ​ថ្ងៃ​ទី​៣ ខែ​មីនា និង​បន្ត​បើក​ទ្វារ​​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​​​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​ថ្ងៃ​ទី​១០ ខែ​មីនា សម្រាប់​សប្តាហ៍​ទី​២៤។

ប្រសិន​បើ​​៣​ប្រកួត​បន្ទាប់​នេះ វិសាខា ធ្វើ​មិន​បាន​ល្អ នោះ​​អាច​នឹង​ធ្លាក់​ចេញ​ពី​តំបន់​កំពូល​​តារាង​ទាំង​៤។ ស្រប​ពេល ​បឹងកេត និង​​ អាយ​អេសអាយ ដង្កោសែនជ័យ កំពុង​មាន​៣១​ពិន្ទុ​ដូច​គ្នា​តាមក្រោយ​វិសាខា​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ។ ពួក​គេ​អាច​នឹង​ឡើង​ទៅ​កាន់​តំបន់​ Top 4 ប្រសិន​បើ​ពួក​គេ​ធ្វើ​បាន​ល្អ ហើយ​វិសាខា​ធ្វើ​មិន​បាន​ល្អ។

ក្រោយ​​ជួប​ក្រុម​ខ្លាំង​ទាំង​៣​ខាង​លើ​ វិសាខា នឹង​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ប៉ុន្មាន​ទេ​សម្រាប់​៣​ប្រកួត​ចុង​ក្រោយ​។ ពួកគេ​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រសួង​ការពារ​ជាតិ នៅ​ស្តាត​ចាស់​ ថ្ងៃ​ទី​៣១ ខែ​មីនា សម្រាប់​សប្តាហ៍​ទី​២៥ និង​​ទទួល​អង្គរថាយហ្គឺរ ថ្ងៃ​ទី​៦ ខែ​មេសា សម្រាប់​សប្តាហ៍​ទី​២៦ ហើយ​​សប្តាហ៍​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ខេត្ត​​ព្រៃវែង នៅថ្ងៃ​ទី​២១ ខែ​មេសា។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចប់​ជុំ​ទី​៣ ស្មើ​​នឹង​​២៧​សប្តាហ៍​ ក្រុម​កំពូល​តារាង​​៤​នឹង​​បន្ត​ប្រកួត​​សន្សំ​ពិន្ទុ​​ទៀត​ដើម្បី​​ស្វែង​រក​ជើង​ឯក ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ដល់​១០​អស់​ឱកាស​ប្រជែង​ជើង​ឯក។

តារាង​ពិន្ទុ​គិត​ត្រឹម​សប្តាហ៍ទី២១

  1. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​​៥៣​ពិន្ទុ (ឈ្នះ​១៧ ស្មើ២ ចាញ់​២)
  2. ភ្នំពេញ​ក្រោន មាន​៤៨​ពិន្ទុ (ឈ្នះ​១៥ ស្មើ​៣ ចាញ់​៣)
  3. វិសាខា មាន​​៣៥​ពិន្ទុ (ឈ្នះ​១១ ស្មើ​២ ចាញ់​៨)
  4. បឹងកេត មាន​៣១​ពិន្ទុ (ឈ្នះ​​៨ ស្មើ​៧ ចាញ់​៦)
  5. អាយអេសអាយ ដង្កោសែនជ័យ មាន​៣១​ពិន្ទុ (ឈ្នះ​​៩ ​ស្មើ​៤ ​ចាញ់​៨)
  6. ក្រសួង​ការពារជាតុ មាន​២៤​ពិន្ទុ (ឈ្នះ៧ ស្មើ​៣ ចាញ់១១)
  7. ណាហ្គាវើលដ៍ មាន​២៣​ពិន្ទុ (ឈ្នះ​៥ ស្មើ​៨ ចាញ់​៨)
  8. ព្រៃវែង មាន​២០​ពិន្ទុ (ឈ្នះ​៥ ស្មើ​៥ ចាញ់​១១)
  9. អង្គរថាយហ្គឺរ មាន​១៥​ពិន្ទុ (ឈ្នះ​៤ ស្មើ​៣ ចាញ់​​១៤)
  10. គិរីវង់សុខសែន​ជ័យ មាន​១៤​ពិន្ទុ (ឈ្នះ​៣ ស្មើ​៥ ចាញ់​១៣)  

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម