Connect with us

កីឡា

Alisson Becker បន្តអវត្តមានវគ្គផ្ដាច់ព័្រត្រ League Cup

បានផុស

នៅ

អ្នកចាំទីរបស់​ហង្សក្រហម Liverpool កីឡាករ Alisson Becker បន្តអវត្តមាន​ក្នុង​វគ្គផ្ដាច់ព័្រត្រជើងឯក League Cup ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ និងខកខាន​ជាមួយក្រុមជម្រើសជាតិប្រេស៊ីល​សម្រាប់​ការប្រកួតមិត្តភាព ដោយសារ​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានអវត្តមាន ក្នុងការប្រកួត២លើកចុងក្រោយរបក្នុងជំនួបជាមួយក្រុម Burnley និង Brentford ជាពិសេសេថ្ងៃអាទិត្យសប្ដាហ៍នេះរូបគេបន្តខកខានក្នុង​វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ជាមួយក្រុម Chelsea។ សម្រាប់​​ជម្រើសជាតិប្រេស៊ីល Alisson ​ក៏​នឹងខកខាន​សម្រាប់​ការប្រកួតមិត្តភាពជាមួយក្រុមអង់គ្លេស និងអេស្ប៉ាញក្នុងខែមីនា។

បច្ចុប្បន្ន Liverpool ​កំពុងជួប​វិបតិ្តកីឡាករសំខាន់ៗរបួសច្រើនក្នុងនោះកីឡាករ Mohamed Salah និង Darwin Nunez សុទ្ធតែខកខាន​ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ទោះបី​អវត្តមានកីឡាករសំខាន់ៗច្រើន ប៉ុន្តែ​ពួក​គេ​​នៅ​តែ​ធ្វើបានល្អ ដោយកំពុងប្រជែងពិន្ទុ​​លីគ​ Premier League។ ជាពិសេសការប្រកួតដណ្តើមពានរង្វាន់ League Cup នៅវគ្គផ្ដាច់ព្រ័ត្រ និង​ FA Cup ជុំទី៥។

អ្នកចាំទីសញ្ជាតិអៀរឡង់កីឡាករ Caoimhin Kelleher វ័យ៣១ឆ្នាំ ជាតួ​សំខាន់បន្ទាប់ពីអ្នកចាំទីដៃទី១ Alisson រងរបួស ខណៈរូបគេក៏ធ្វើបាន​ល្អ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម