Connect with us

កីឡា

របួសបាក់​ម្រាម​ដៃ Son Heung-min ទទួល​ការ​ចាប់​អារម្មណ៍​ ក្រោយជម្លោះ​ជាមួយ Lee Kang-in

បានផុស

នៅ

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min បានទាក់ទាញចំណាប់អារម្មណ៍នៅក្នុងកម្មវិធីបង្ហាញម៉ូដ Burberry នៅទីក្រុងឡុងដ៍ ខណៈដែលគាត់បានពាក់គ្រឿងការពារនៅលើម្រាមដៃដែលរងរបួស​ បន្ទាប់ពីមានជម្លោះជាមួយខ្សែបម្រើ Lee Kang-in ។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង alkpop បានគូសបញ្ជាក់ពីការចូលរួមរបស់កីឡាករ​បាល់ទាត់​របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺ Son Heung-min នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទសម្រាប់ម៉ាក់យីហោក្នុងនាមជាទូតសុឆន្ទៈ។ អ្នក​សង្កេតការណ៍​បាន​កត់​សម្គាល់​ថា គាត់​បាន​ពាក់​គ្រឿង​ប្រាក់​​បន្ថែមដែល​សន្មត​ថា​ដើម្បី​ការពារ​ម្រាមដៃ​របស់​គាត់ដែលរងរបួសលើកមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ដូចដែលរាយការណ៍ដោយ The Sun ​បានគុសបញ្ចាក់ប្រាប់ថា ជម្លោះបានកើតឡើងមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup របស់កូរ៉េខាងត្បូង ជាមួយនឹងក្រុម Jordan នៅពេលដែល Lee Kang-in និងមិត្តរួមក្រុមវ័យក្មេងមួយចំនួនបានបញ្ចប់អាហារពេលល្ងាចរបស់ពួកគេយ៉ាងលឿនដើម្បីលេងកីឡាវាយកូនបាល់លើតុ។ ទង្វើនេះបានធ្វើឲ្យ Son Heung-min និងសមាជិកក្រុមចាស់ៗជាច្រើននាក់មានខឹងសម្បារ ដែលធ្វើឲ្យឈានដល់​ជម្លោះ​លើ​រាង​កាយ​កើតឡើងរវាងគូបដិបក្ខកើតឡើង។

ក្រោយ​កើត​ហេតុ Lee Kang-in បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ ប៉ុន្តែ​មេធាវី​របស់​លោក​បាន​បដិសេធ​ចំពោះ​ការ​អះអាង​ពី​អំពើ​ហិង្សា​លើ​ប្រធានក្រុម Son Heung-min។​ ប៉ុន្តែ ជម្លោះនៃការចោទប្រកាន់នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់សាធារណៈរបស់ Lee និងការងារផ្ទាល់ខ្លួន ដោយសារតែម៉ាកយីហោកូរ៉េខាងត្បូងដែលពាក់ព័ន្ធជាមួយរូបលោកបានប្រឈមមុខនឹងការអំពាវនាវពីសាធារណជន ឲ្យបញ្ចប់ភាពជាដៃគូជាមួយលោកជាបន្ទាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Kang In បង្ហោះសារសុំទោស ក្រោយជ្រុលដាក់មួយដៃចំមុខ Son Heung Min

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម