Connect with us

កីឡា

ប្រកួត​បាល់ទាត់​ពានរ​ង្វាន់​ក្រសួង​អប់រំ យុវជន និង​កីឡា​២០២១ នឹង​ចាប់ផ្ដើម​ជា​នៅ​ថ្ងៃទី​២០​កុម្ភៈ

បានផុស

នៅ

ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពាន រង្វាន់​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ទី​៣ ឆ្នាំ ២០២១ នឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ ក្នុង​គោលបំណង​លើកកម្ពស់​សុខ​មា ល​ភាព មិត្តភាព និង​សាមគ្គីភាព និង​ដើម្បី​ជ្រើសរើស​កីឡាករ​ឆ្នើម​ចូលរួម​ប្រកួត​ពាន រង្វាន់​អន្តរក្រសួង ស្ថាប័ន ដែល​រៀបចំ​ដោ យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ឆ្នាំនេះ មាន​ក្រុម​ចូលរួម​ចំនួន ៣៣ មកពី​អង្គភាព​ចំណុះ​ទីស្ដីការក្រសួង​ចំនួន​៨ និង​រាជធានី​ខេត្ត​ទាំង​២៥ ។​ចំពោះ​កីឡាករ​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត គឺជា​មន្ត្រីរាជការ​ពេញសិទ្ធិ​ក្នុង​អង្គភាព​នីមួយៗ ដោយមាន​អគ្គនាយកដ្ឋាន​ចំនួន ៦ អគ្គា​ធិ ការដ្ឋាន និង​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ។​

ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ក្រសួង​អប់ រំ យុវជន និង​កីឡា​លើក​ទី​៣ បែង​ចែកជា ៦​ពូ​ល​គឺ ពូ​ល​”​ក​” រាជធានី​ភ្នំពេញ (​ម្ចាស់ ផ្ទះ​) ខេត្តកណ្ដាល កំពង់​ស្ពឹ កំពង់ឆ្នាំង និង​តាកែវ​។ ពូ​ល​”​ខ​” ខេត្តព្រៃវែង​(​ម្ចាស់ផ្ទះ​) ស្វាយរៀង កំពង់ចាម​និង​ត្បូងឃ្មុំ​។​ពូ​ល​”​គ​” ខេត្តស្ទឹងត្រែង (​ម្ចាស់ផ្ទះ​) មណ្ឌល​គី​រី រតនៈគីរី និង​ក្រចេះ ។​ពូ​ល​”​ឃ​” ខេត្ត​សៀម រាប (​ម្ចាស់ផ្ទះ​) ព្រះវិហារ កំពង់ធំ និង​ឧ​ត្ត​រ មានជ័យ​។​ពូ​ល “​ង​”​ខេត្តបាត់ដំបង (​ម្ចាស់ ផ្ទះ​) បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍ សាត់ ។ ពូ​ល​”​ច​” ខេត្តកំពត​(​ម្ចាស់ផ្ទះ​) កោះកុង ព្រះសីហនុ និង​កែប ។ ពូ​ល​”​ឆ​” អគ្គាធិការដ្ឋាន គណៈកម្មាធិការ​ទទួល ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា អគ្គនាយកដ្ឋាន​រដ្ឋបាល &​ហិរញ្ញវត្ថុ និង​ពូ​ល​”​ឆ​” អគ្គនាយកដ្ឋាន​កីឡា អគ្គនាយកដ្ឋាន​ផែនការ​-​គោល នយោបាយ អគ្គនាយកដ្ឋាន​អប់រំ និង អគ្គ នាយកដ្ឋាន​យុវជន​៕​

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម