Connect with us

កីឡា

សារ៉េត គ្រីយ៉ា ពីក្មេងប្រមូលកាកសំណល់ត្រីតាមផ្សារមុនពេលជោគជ័យ

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ជាសមាជិក​ព្រះ​ខ័ន​រាជ​ស្វាយរៀង សារ៉េត គ្រីយ៉ា កាល​ពី​តូច​ធ្លាប់​ដើរ​ប្រមូល​កាកសំណល់ត្រី​​តាម​ផ្សារ និង​​ទៅ​រក​ត្រី​​​ជា​មួយ​ឪពុក​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ៉េត គ្រីយ៉ា បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​ខ្លួន​រស់​នៅ​​ក្រុង​តាខ្មៅ​ដែល​មាន​ជីវភាព​ខ្វះ​ខាត។ ក្រុម​គ្រួសារ​គ្មាន​ការងារ​រក​ស៊ី​​ធំ​ដុំ​​ទេ​ដោយ​ឪពុក​ជា​អ្នក​រក​ត្រី​តាម​បឹង​ទន្លេ ខណៈ​ម្តាយ​លក់​ត្រី​​នៅ​ផ្សារ។ រូប​គេ​មិន​បាន​រៀន​សូត្រ​ច្រើន​ទេ ប៉ុន្តែ​ភាគ​ច្រើន​ទៅ​តាម​ម្តាយ​នៅ​ផ្សារ និង​ទៅ​តាម​ឪពុក​រក​ត្រី។

ខ្សែការពារ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាននិយាយ​ថា ៖«ពុក​ខ្ញុំ​ជាបុគ្គលិក​​ក្រសួង​អប់រំ ហើយ​គាត់​ក៏​ជា​អ្នក​នេសាទ​ដែរ។ ម៉ែ​ខ្ញុំ​ជា​អ្នក​លក់​ត្រី។ រឿង​ពិបាក​បំផុត​គឺ​​គ្រួសារ​របស់​ខ្ញុំ​អត់​មានផ្ទះ​នៅ​ខ្លួន​ឯងពិត​ប្រាកដ។ ខ្ញុំ​មាន​បង​ប្អូន​៧​នាក់​ស្នាក់​នៅ​ជា​មួយម្តាយ​​ម៉ីង។ កាល​ពី​តូច ខ្ញុំ​អត់​សូវ​បាន​ហាត់​បាល់​ដិត​ដល់​ដែរ ពី​ព្រោះខ្ញុំ​ត្រូវ​ជួយ​​ម៉ែ​លក់​ត្រី​»។

«​នៅ​ផ្សារ ខ្ញុំដើរ​ប្រមូល​អាចម៌​ត្រី​​​នៅ​តាម​ផ្សារ​យក​មក​ធ្វើ​ទឹក​ត្រី។ ធ្វើ​ទឹកត្រី​​បាន​១​ធុង​ យក​ទៅ​លក់​បាន​​លុយប្រហែល​ជា​៦០០០​រៀល បាន​លុយ​ហ្នឹង​យក​ទៅ​ហាត់​បាល់។ ជូន​កាល​ខ្ញុំ​ទៅ​​ជា​មួយ​​ពុក​ដល់​កន្លែង​រក​ត្រី។ ខ្ញុំ​ក្រោក​ពី​ដេក​ប្រហែល​ជា​ម៉ោង​៤កន្លះ​ជួយ​ដឹក​ត្រី​ម៉ែ​​ទៅ​ផ្សារ។ ជូន​កាល​ពុក​អត់​ទៅ​ធ្វើ​ការ ខ្ញុំ​​អាច​ជិះ​ម៉ូតូ​​ពុក​ទៅ​ហាត់​បាល់។ ថ្ងៃ​ខ្លះ​ជិះម៉ូតូ​ជា​មួយ​មិត្តភក្តិ។ បើ​មិត្តភក្តិ​អត់​ទៅ​ហាត់ ក៏​អត់​មាន​អី​ជិះ ជូន​កាល​​អត់​បាន​ទៅ​ហាត់​បាល់​ដែរ»។

សារ៉េត គ្រីយ៉ា បាន​ប្រាប់​ថា ម្តាយ​របស់​​ខ្លួន​ជា​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេង​បាល់ទាត់ ប៉ុន្តែ​ឪពុក​មិន​សូវ​ជំរុញ​ខ្លាំង​ទេ​ ដោយសារ​លោកគិត​ថា បាល់ទាត់​នឹង​មិន​ផ្តល់​អ្វី​ច្រើន​។ ទោះ​បី​ជា​យ៉ាង​ណា លោក​ឪពុក​មិន​​បាន​ហាម​ឃាត់​ក្នុង​ការ​លេង​បាល់ដែរ។

«រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេល​ខ្លះ ម៉ែ​នៅ​តែ​និយាយ​ពាក្យ«មិន​នឹក​ស្មាន​​ដល់»​ដាក់​ខ្ញុំ ពីព្រោះ​គាត់​ស្ទើរ​តែ​មិន​ជឿ​ថា អាជីព​បាល់ទាត់​របស់​ខ្ញុំ​​មាន​ថ្ងៃ​នេះ»។ សារ៉េត គ្រីយ៉ា រម្លឹក​ពី​ម្តាយនិយាយពី​បាល់ទាត់​របស់​ខ្លួន។  

បច្ចុប្បន្ន​នេះ សារ៉េត គ្រីយ៉ាង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ការ​លេង​របស់​ខ្លួន​នៅ​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​រូប​គេ​​រក​បាន​គ្រាប់​បាល់​ញឹក​ញាប់​ទាំង​ក្នុង​លីគ និង​ពាន​រង្វាន់​​សម្តេច​តេជោ ហ៊ុន សែន ក្នុង​នាម​ជា​ខ្សែ​ការពារ៕

សូម​រង់ចាំទស្សនា​វីដេអូលំអិត​ពី​ជីត​របស់​កីឡាករ សារ៉េត គ្រីយ៉ា។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម