Connect with us

កីឡា

ប្រេស៊ីល​ជាប្រទេសឈ្នះ​ជើងឯកបាល់ទាត់ឆ្នេរខ្សាច់ពិភពលោកច្រើនជាងគេ

បានផុស

នៅ

ក្រុម​បាល់ទាត់​ឆ្នេរខ្សាច់​ប្រេស៊ីល​បន្តធ្វើបានល្អ ក្រោយយកឈ្នះក្រុមជម្រើសជាតិអុីតាលី ក្នុងវគ្គផ្ដាច់ព័្រត្រជើង​​ឯក​បាល់ទាត់​​ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ​២០២៤ ដោយ​លទ្ធផល​លទ្ធផល ៦-៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក បង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្នុងនោះប្រេស៊ីលធ្លាប់ឈ្នះពានរង្វាន់នេះចំនួន៦លើក ហើយជាប្រទេសតែមួយគត់​បាន​ឈ្នះពានរង្វាន់នេះច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់លើឆ្នេរខ្សាច់។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប់រួម ក្រុមប្រេស៊ីលស្ថិតក្នុងពូល D រួមមាន ព័រទុយហ្គាល់ អូម៉ង់ និងម៉ិកស៊ិក។

ឆ្លងកាត់ការប្រកួត៣លើកវគ្គសន្សំ​ពិន្ទុក្នុងពូល ប្រេស៊ីល ឈរលេខ១ មាន៧ពិន្ទុ។ នៅ​វគ្គ៨ក្រុមចុងក្រោយពួកគេបានយកឈ្នះ​ជប៉ុន ៦-៤ និង​ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះអុីរ៉ង់ ៣-២ មុន​ពេល​យក​ឈ្នះ​​អុីតាលី ៦-៤ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ប្រេស៊ីលជាប្រទេសកំពុងឈរលេខ១ ក្រោយឈ្នះពានរង្វាន់នេះ៦លើក ក្នុងឆ្នាំ២០០៦, ២០០៧, ២០០៨, ២០០៩, ២០១៧ និង ២០២៤ ខណៈក្រុមរុស្ស៊ីស្ថិតនៅលេខ២ ក្រោយឈ្នះពានរង្វាន់នេះ៣ លើក ក្នុងឆ្នាំ២០១១, ២០១៣ និង ២០២១។ ចំណែកក្រុមព័រទុយហ្គាល់ ស្ថិតនៅលេខ៣ ដោយឈ្នះពានរង្វាន់នេះចំនួន២លើក ក្នុងឆ្នាំ២០១៥ និង២០១៩ ហើយក្រុមបារាំងឈ្នះ​១លើក​ក្នុង​ឆ្នាំ​២០០៥ ខណៈ​​អុីតាលី តាហ៊ីទី អេស្ប៉ាញ ម៉ិកស៊ិក អ៊ុយរូហ្គាយ ​ស្វីស និង ជប៉ុន ឈ្នះបានត្រឹមជើងឯករង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម