កីឡា
គួរឲ្យសរសើរ! នៅរុស្ស៊ីបានរៀបចំការប្រកួតគុនខ្មែរដ៏ធំ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ីបានរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ All-Russian Cup of Kun Khmer ដែលមានកីឡាករ កីឡាការិនីប្រហែល២០០នាក់ចូលរួមប្រកួតពីថ្ងៃទី២៣ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្វៀន “ONE X ONE”។
លោក Oleg Kudrinsky ជានាយក និងជាស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី បានរៀបរាប់ថា ការប្រកួតគុនខ្មែរ All-Russian Cup មានកីឡាករ កីឡាការិនីប្រហែលជា២០០នាក់បានចូលរួមប្រកួត។ កីឡាករ កីឡាការិនីទាំងអស់មកពីកន្លែងផ្សេងៗគ្នាក្នុងប្រទេសរុស្ស៊ី។ វាជាបទពិសោធដ៏ល្អសម្រាប់អ្នកចូលរួមដើម្បីអភិវឌ្ឍ និងជំរុញកីឡាគុនខ្មែរឲ្យរីកចម្រើន។
លោកបានបញ្ជាក់ថា សហព័ន្ធគុនខ្មែរប្រចាំប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំការប្រកួតគុនខ្មែរអន្តរជាតិនៅខែមេសាខាងមុខដែលមានកីឡាករ កីឡាការិនីមកពីប្រទេសផ្សេងៗចូលរួម ក្នុងនោះប្រទេសកម្ពុជាដែលជាម្ចាស់ក្បាច់គុនក៏នឹងចូលរួមដែរ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ីបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០១៨ និងបានក្លាយជាសមាជិកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធគុនខ្មែររុស្ស៊ីក៏បានចូលរួមក្នុងមហាសន្និបាតគុនខ្មែរនៅខេត្តសៀមរាប ហើយក៏បានបញ្ជូនអត្តពលិករុស្ស៊ីចូលរួមការប្រកួតគុនខ្មែរអន្តរជាតិដែរ ក្នុងនោះកីឡាកររុស្ស៊ីម្នាក់បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ។ ជាពិសេសបន្ទាប់ពីចូលរួមក្នុងមហាសន្និបាតមក កីឡាកររុស្ស៊ីខ្លះក៏បានស្នាក់នៅ និងហ្វឹកហាត់គុនខ្មែរនៅប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ