Connect with us

កីឡា

យុវជន ផានសុវណ្ណអារុន ប្រកួត៤វិញ្ញាសាកីឡាហែលទឹកជើងឯកអាស៊ី

បានផុស

នៅ

កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា មនត្រស ផានសុវណ្ណអារុន​ ​ចូល​រួម​ប្រកួត​កីឡា​ហែល​ទឹក​ជើងឯក​យុវជន​អាស៊ី លើក​ទី​១១ (Asian Age Group Swimming Championships) នៅ​​ប្រទេស​ហ្វីលីពីន​ចាប់​ពី​ថ្ងៃ​ទី​២៦​ដល់​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​​ឲ្យ​ដឹង​ពី​​​សហព័ន្ធខ្មែរ​កី​ឡាហែលទឹក​​​ថា កីឡាករ​ មនត្រស​ ផានសុវណ្ណអារុន​ នឹង​ប្រកួត​៤​វិញ្ញាសា​​គឺ​​ ​របៀប​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ របៀប​ហែល​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ របៀប​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ​ និង​​របៀប​ហែល​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ។

​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជើងឯក​យុវជន​អាស៊ី លើក​ទី​១១​មាន​ប្រទេស​មក​ពី​ទូទាំង​ទ្វីប​អាស៊ី​ដែល​កីឡាករ កីឡាការិនី​អាយុ​ចាប់​ពី​១១​​ដល់​១៨​ឆ្នាំ​ត្រូវ​បាន​កំណត់​ឲ្យ​ចូលរួមប្រកួត។

សម្រាប់​ការ​ប្រកួត​នេះ កីឡាករ កីឡាការិនី​ដែល​បាន​ឈ្នះ​មេដាយ​មាស​​នឹង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សូម​រម្លឹក​ថា ការ​ប្រកួត​កីឡា​ហែល​ទឹក​ជើងឯក​យុវជន​អាស៊ី កាល​ពី​ឆ្នាំ​២០១៩ ​មាន​កីឡាករ កីឡាការិនី​ចំនួន​១៣២២​នាក់​មក​ពី​៣២​ប្រទេស​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា។

យុវជន មនត្រស ផានសុវណ្ណអារុន ​ធ្លាប់​ទទួល​បាន​មេដាយ​សំរិទ្ធ​១ ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាហែលទឹក​ Thailand Short Course Swimming Championships(TSCSC) កាលពីថ្ងៃទី២១ ខែតុលា នៅប្រទេសថៃ​កាល​ពី​ឆ្នាំ​២០២២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម