Connect with us

កីឡា

ប្រាក់​រង្វាន់ជាង៧៨​ម៉ឺន​ដុល្លារដល់ដៃជយលាភីកីឡាអន្តរជាតិថ្ងៃនេះ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជាង​៧៨​ម៉ឺន​ដុល្លារ​អាមេរិក​​ដល់​ជយលាភីមេដាយ​​ពី​ការ​ប្រកួត​​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០២១ ២០២២ និង​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧបនាយក​រដ្ឋ​មន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា សម្រាប់​ជយលាភី​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិបាល​នៅ​រសៀល ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គឺ​ម្ចាស់​មេដាយ​មាស ប្រាក់ សំរិទ្ធ គ្រូបង្វឹក និង​​គ្រូ​ជំនួយ​​ពី​ការ​ប្រកួត​កីឡាជ្រើស​រើស​ជើង​ឯក​​អាស៊ី​អាគ្នេយ៍ អាស៊ី ពិភព​លោក និង​​កីឡា​សកល​វិទ្យាល័យ​អាស៊ាន។​

ប្រាក់រង្វាន់​ត្រូវ​បាន​ផ្តល់​ជូន​ទៅ​តាម​កម្រិត​ខុស​ៗ​គ្នា​គឺ​កម្រិត​អាស៊ាន​ផ្សេង កម្រិត​អាស៊ី​ផ្សេង និង​កម្រិត​ពិភព​លោក​ផ្សេង ប៉ុន្តែ​បើ​គិត​​ប្រាក់​រង្វាន់​សរុប​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ជយលាភី​នៅ​ពេល​នេះ​គឺ​ចំនួន​ជាង​៧៨​ម៉ឺន​ដុល្លារ​អាមេរិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​នេះ​បាន​ផ្តល់​អនុសាសន៍៤​ចំណុច​ដល់​អត្តពលិក និង​គ្រូ​បង្វឹក​ដើម្បី​យក​ទៅ​​អភិវឌ្ឍ​កាន់​តែ​ល្អ​ប្រសើរ។ ទី១ ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​សហការជា​មួយ​​សហព័ន្ធ​កីឡា​ជាតិ​ឲ្យ​បាន​ម៉ត់​ចត់​ដើម្បី​បណ្តុះ​បណ្តាល និង​បង្វឹក​បង្ហាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ទី២ ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ដើម្បី​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​​ឲ្យ​​បាន​ល្អ​​ដើម្បី​ត្រៀម​ការ​ប្រកួត​អន្តរជាតិ។ ទី​៣ អត្តពលិក និង​គ្រូ​បង្វឹក​ត្រូវ​ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​បាន​ដិត​ដល់​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ និង​ទី​៤ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​​​ត្រូវ​បង្កើន​កិច្ច​សហការ​ជា​មួយ​ស្ថាប័ន​កីឡា​កម្រិត​អាស៊ាន អាស៊ី និង​ពិភព​លោក​។

ប្រភេទ​កីឡា​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​មាន​ដូចខាង​ក្រោម៖

  • មេដាយ​ប្រាក់៤ សំរិទ្ធ៣ ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ ជើងឯក​អាស៊ី លើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ប្រទេសថៃ
  • ​មេដាយ​ប្រាក់​១ សំរិទ្ធ​២ ពី​ការ​ប្រកួត​កីឡា​តេក្វាន់ដូ WTF ជើង​ឯក​អាស៊ាន លើក​ទី១៦ ឆ្នាំ​២០២៣ នៅ​ប្រទេស​ហ្វីលីពីន
  • មេដាយមាស​៣ សំរិទ្ធ១ ពី​ការ​ប្រកួតកីឡាហែល​ទឹក​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ
  • ​មេដាយមាស១ ប្រាក់៤ សំរិទ្ធ​៣ ពី​ការ​ប្រកួត​កីឡា​ទូក​ក្តោងជើង​ឯក​អាស៊ាន ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះ​សីហនុ
  • ​មេដាយមាស​១ ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​​ ជើងឯក​អាស៊ី​ លើក​ទី​៥៤ ឆ្នាំ​២០២២ នៅ​ប្រទេស​ម៉ាល់ឌីវ
  • ​មេដាយមាស៣ ប្រាក់២ និង២​ ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​២ ឆ្នាំ២០២២ នៅ​ប្រទេស​ថៃ
  • ​មេដាយមាស៤ ប្រាក់​១០ សំរិទ្ធ៣ ពី​ការ​ប្រកួត​កីឡា​រាំ​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម
  • មេដាយ​មាស១០ ប្រាក់៩ សំរិទ្ធ១០ ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាមជើងឯកអាស៊ាន លើកទី៦ ឆ្នាំ​២០២៣ នៅ​រាជ​ធានី​ភ្នំពេញ
  • មេដាយ​មាស២ ប្រាក់៥ សំរិទ្ធ៥ ពី​ការ​ប្រកួត​កីឡា​ឃីកបុកស៊ីងជើងឯក​អាស៊ី ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ
  • មេដាយប្រាក់១ សំរិទ្ធ​១ ពី​ការ​ប្រកួត​កីឡាប្រដាល់សកល​ជើង​ឯក​អាស៊ី ឆ្នាំ២០២៣ នៅ​ប្រទេស​ថៃ
  • មេដាយមាស៣ ប្រាក់៣ សំរិទ្ធ១៣ ពី​ការ​ប្រកួត​កីឡា​ចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២ នៅ​រាជ​ធានី​ភ្នំពេញ
  • មេដាយមាស២ ប្រាក់៣ សំរិទ្ធ៨ ពី​ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ប្រទេស​ថៃ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម